យើងបានប្រើអ្នក សម្រាប់ប្រហារមនុស្សប្រុសស្រី យើងបានប្រើអ្នក សម្រាប់ប្រហារចាស់ៗ និងក្មេងៗ យើងបានប្រើអ្នក សម្រាប់ប្រហារយុវជនយុវនារី
យេរេមា 51:23 - អាល់គីតាប យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកគង្វាល និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកភ្ជួរស្រែ និងគោដែលគេទឹម យើងបានប្រើអ្នក សម្រាប់ប្រហារចៅហ្វាយខេត្ត និងទេសាភិបាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងបំបាក់បំបែកទាំងគង្វាល និងហ្វូងសត្វ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ និងគោ ដោយសារអ្នក យើងនឹងបំបាក់បំបែកទាំងចៅហ្វាយ និងនាយផង ដោយសារអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រើអ្នក សម្រាប់ប្រហារគង្វាល និងហ្វូងសត្វរបស់គេ យើងបានប្រើអ្នក សម្រាប់ប្រហារអ្នកភ្ជួរស្រែ និងគោដែលគេទឹម យើងបានប្រើអ្នក សម្រាប់ប្រហារចៅហ្វាយខេត្ត និងទេសាភិបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងបំបាក់បំបែកទាំងអ្នកគង្វាល នឹងហ្វូងសត្វ ដោយសារឯង អញនឹងបំបាក់បំបែកទាំងអ្នកភ្ជួរ នឹងគោ ដោយសារឯង អញនឹងបំបាក់បំបែកទាំងចៅហ្វាយ នឹងនាយផង ដោយសារឯង |
យើងបានប្រើអ្នក សម្រាប់ប្រហារមនុស្សប្រុសស្រី យើងបានប្រើអ្នក សម្រាប់ប្រហារចាស់ៗ និងក្មេងៗ យើងបានប្រើអ្នក សម្រាប់ប្រហារយុវជនយុវនារី
យើងនឹងសងទៅក្រុងបាប៊ីឡូន និងអ្នកស្រុកខាល់ដេទាំងអស់ តាមអំពើ ឃោរឃៅដែលគេបានប្រព្រឹត្ត ចំពោះក្រុងស៊ីយ៉ូន ក្រោមក្រសែភ្នែករបស់អ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
«យើងនឹងបង្អកមន្ត្រី អ្នកប្រាជ្ញ ចៅហ្វាយខេត្ត ទេសាភិបាល និងទាហានដ៏អង់អាចរបស់ពួកគេ ឲ្យស្រវឹង។ ពួកគេដេកលក់រហូតលែងភ្ញាក់ទៀត» - នេះជាបន្ទូលរបស់ស្តេច ដែលមាននាមថាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។