ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 48:24 - អាល់គីតាប

ក្រុង​កេរី‌យ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​លើកេរីយ៉ុត បុសរ៉ា និង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុង​កេរី‌យ៉ុត ក្រុង​បូសរ៉ា ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ម៉ូអាប់ ទាំង​ជិត​ទាំង​ឆ្ងាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​លើ​កេរីយ៉ុត បុសរ៉ា នឹង​អស់​ទាំង​ទី​ក្រុង នៅ​ស្រុក​ម៉ូអាប់​ទាំង​ជិត​ទាំង​ឆ្ងាយ​ផង

សូមមើលជំពូក



យេរេមា 48:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ស្តេច​បេឡា​បាន​ស្លាប់​ទៅ ស្តេច​យ៉ូបាប ជា​កូន​របស់​សេរ៉ាស អ្នក​ក្រុង​បូសរ៉ា​បាន​ឡើង​គ្រង​រាជ្យ​ជំនួស។


- តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា នៅ​ស្រុក​អេដុម ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច សំដែង​អំណាច​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា? - គឺ​យើង ដែល​មក​កាត់​ក្ដី ដោយ​យុត្តិធម៌ យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​យើង។


គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូត ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។


យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជា‌ជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​កេរី‌យ៉ុត​ផង។ ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សំរែក​ជ្រួល‌ច្របល់ សំរែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។


ក្រុង​ទាំង​នោះ​គឺ: ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន​នៃ​ខ្ពង់​រាប ក្នុង​ទឹក​ដី​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​ក្នុង​ទឹក​ដី​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​ក្នុង​ទឹក​ដី​ម៉ាណា‌សេ។


ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​រូបេន ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​គេ​បាន​ទទួល​ក្រុង​បេស‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ