យ៉ាកកូបខឹងយ៉ាងខ្លាំង ហើយរករឿងឡាបាន់។ គាត់ពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ?
យេរេមា 37:18 - អាល់គីតាប យេរេមាសួរស្តេចសេដេគាទៀតថា៖ «តើខ្ញុំបានប្រព្រឹត្តអ្វីខុសចំពោះស្តេច ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកខ្ញុំមកឃុំឃាំងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ហោរាយេរេមាក៏ទូលសួរព្រះបាទសេដេគាថា៖ «តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺន ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាទូលព្រះបាទសេដេគាទៀតថា៖ «តើទូលបង្គំបានប្រព្រឹត្តអ្វីខុសចំពោះព្រះករុណា ឬខុសចំពោះពួកនាម៉ឺន និងប្រជាជននេះ បានជាគេយកទូលបង្គំមកឃុំឃាំងដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត យេរេមាក៏ទូលសួរស្តេចសេដេគាថា តើទូលបង្គំបានធ្វើខុសអ្វីនឹងទ្រង់ ឬនឹងពួកនាម៉ឺនទ្រង់ ឬនឹងពួកជនជាតិនេះ បានជាដាក់ទូលបង្គំនៅក្នុងគុកដូច្នេះ |
យ៉ាកកូបខឹងយ៉ាងខ្លាំង ហើយរករឿងឡាបាន់។ គាត់ពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ?
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
ដាក់ទោសមនុស្សសុចរិតជាការមិនល្អទេ ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ក៏មិនល្អដែរ។
នៅសម័យនោះ តើស្តេចហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ណាពីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយនាំគ្នាទូរអាអង្វរទ្រង់ទៀតផង។ ហេតុនេះហើយបានជាទ្រង់មិនដាក់ទោសពួកគេ តាមការសម្រេចរបស់ទ្រង់ឡើយ។ ប្រសិនបើយើងប្រហារជីវិតគាត់នេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
អុលឡោះជាម្ចាស់របស់ខ្ញុំចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់មកបិទមាត់តោ ដូច្នេះ វាមិនបានធ្វើបាបខ្ញុំឡើយ ដ្បិតអុលឡោះជ្រាបថា ខ្ញុំគ្មានទោសពៃរ៍អ្វីចំពោះទ្រង់ទេ ហើយខ្ញុំក៏ពុំបានប្រព្រឹត្តអ្វីខុសចំពោះស្តេចដែរ»។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលអុលឡោះជាបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។
លោកប៉ូល សម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្ដ នៅចំពោះអុលឡោះ រហូតមកទល់សព្វថ្ងៃនេះសុទ្ធតែត្រឹមត្រូវទាំងអស់»។
ហេតុនេះហើយបានជាខ្ញុំខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្ដស្អាតបរិសុទ្ធគ្រប់ជំពូកចំពោះអុលឡោះ និងចំពោះមនុស្សលោក។
ប្រសិនបើខ្ញុំមានទោសអ្វី ឬបានប្រព្រឹត្ដអ្វីខុស សមនឹងមានទោសដល់ជីវិតនោះ ខ្ញុំមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំទៅឲ្យគេឡើយ។ ខ្ញុំសូមឡើងទៅស្តេចអធិរាជវិញ»។
ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់ បានសុំឡើងទៅស្តេចអធិរាជ ខ្ញុំក៏សម្រេចចិត្ដបញ្ជូនគាត់ទៅស្តេច។
លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖ «ខ្ញុំពុំបានប្រព្រឹត្ដអ្វីខុសនឹងហ៊ូកុំរបស់សាសន៍យូដា ខុសនឹងម៉ាស្ជិទ ឬក៏ខុសនឹងស្តេចអធិរាជឡើយ»។
ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ច្រវាក់ឡើយ»។