លោកបារូកតបថា៖ «យេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។
យេរេមា 36:27 - អាល់គីតាប ក្រោយពេលស្តេចដុតក្រាំង ដែលយេរេមាបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់ហោរាយេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាយេរេមាថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលព្រះរាជាដុតក្រាំង ដែលលោកយេរេមាបានបង្គាប់ឲ្យលោកបារូកសរសេរនោះមក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់យេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាថា |
លោកបារូកតបថា៖ «យេរេមាបានថ្លែងពាក្យទាំងនេះប្រាប់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅមកសរសេរទុកក្នុងក្រាំងនេះ»។
ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនស្តេចមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
យេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយយេរេមាក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលមកគាត់។