លោកសាផានជាស្មៀនស្តេចជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយក្បាល ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។
យេរេមា 36:15 - អាល់គីតាប ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកគេស្ដាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគេប្រាប់ថា៖ «ចូរអ្នកអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបង្គាប់គាត់ថា៖ «សុំអង្គុយចុះ អានឲ្យយើងស្ដាប់!»។ លោកបារូកក៏អានឲ្យពួកលោកស្ដាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេប្រាប់ថា ចូរឯងអង្គុយអានមើលឲ្យយើងស្តាប់ផង នោះបារូកក៏អានមើល |
លោកសាផានជាស្មៀនស្តេចជម្រាបស្តេចទៀតថា៖ «អ៊ីមុាំហ៊ីលគីយ៉ាបានប្រគល់គីតាបមួយក្បាល ឲ្យខ្ញុំ» រួចគាត់ក៏អានជូនស្តេចស្តាប់។
ពេលឮបន្ទូលទាំងនោះ ពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមក ទាំងតក់ស្លុត រួចហើយពួកគេពោលទៅលោកបារូកថា៖ «យើងត្រូវតែនាំសេចក្ដីទាំងនេះទៅជម្រាបស្តេចឲ្យបានជ្រាប»។
ស្តេចចាត់លោកយេហ៊ូឌីឲ្យទៅយកក្រាំងនោះមក។ លោកយេហ៊ូឌីក៏ទៅយកក្រាំងពីការិយាល័យរបស់លោកអេលីសាម៉ា ជាស្មៀនស្តេច ហើយអានឲ្យស្តេច និងមន្ត្រីទាំងអស់ដែលឈរអមស្តេចស្ដាប់។