ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកអ៊ីសា។ អ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់ក៏មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។
ម៉ាថាយ 9:5 - អាល់គីតាប បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ”តើឃ្លាមួយណាស្រួលនិយាយជាង? ព្រះគម្ពីរខ្មែរសាកល ដ្បិតការដែលនិយាយថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោស’ ឬថា: ‘ចូរក្រោកឡើង ដើរទៅចុះ’ តើមួយណាងាយថាជាង? Khmer Christian Bible ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដែលនិយាយថា "អ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង |
ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកអ៊ីសា។ អ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់ក៏មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ!”។
ប៉ុន្ដែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រាមនុស្សមានអំណាចអត់ទោសឲ្យមនុស្សនៅក្នុងលោកនេះបានរួចពីបាប»។ អ៊ីសាក៏មានប្រសាសន៍ទៅអ្នកខ្វិនថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ!»។
កាលអ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។
ពេលអ៊ីសាឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ គាត់មានប្រសាសន៍ទៅកាន់អ្នកពិការថា៖ «អ្នកអើយ ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ!»។
ដោយសារយើងខ្ញុំជឿលើនាមអ៊ីសា គឺនាមអ៊ីសាហ្នឹងហើយ បានធ្វើឲ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើអ៊ីសា ដូចបងប្អូនឃើញស្រាប់។
ពេត្រុសនិយាយទៅគាត់ថា៖ «អេណាសអើយ! អ៊ីសាអាល់ម៉ាហ្សៀសប្រោសអ្នកឲ្យបានជាហើយ ចូរក្រោកឡើង រៀបចំគ្រែអ្នកទៅ!»។ លោកអេណាសក៏ក្រោកឡើងភ្លាម។