Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:6 - អាល់គីតាប

6 ប៉ុន្ដែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រា​មនុស្ស​មាន​អំណាច​អត់​ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​បាន​រួច​ពី​បាប»។ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 យ៉ាងណាមិញ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា កូនមនុស្ស​មាន​សិទ្ធិអំណាច​នៅលើ​ផែនដី​ដើម្បី​លើកលែងទោស​បាប​...” បន្ទាប់មក ព្រះអង្គ​ក៏​មានបន្ទូល​នឹង​មនុស្សស្លាប់មួយចំហៀងខ្លួន​ថា៖“ចូរ​ក្រោកឡើង យក​គ្រែ​របស់អ្នក ហើយ​ទៅផ្ទះវិញ​ចុះ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ប៉ុន្ដែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើកលែង​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។​ បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​ថា៖​ «ចូរ​ក្រោក​ឡើង​ យក​គ្រែ​ស្នែង​របស់​អ្នក​ ទៅ​ផ្ទះ​ចុះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា កូន​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក​ទៅ​ផ្ទះ​ទៅ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រ​មនុស្ស​មាន​អំណាច​អត់‌ទោស​ឲ្យ​មនុស្ស​នៅ​ក្នុង​លោក​នេះ​រួច​ពី​បាប»។ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ខ្វិន​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ដើរ​ទៅ​ផ្ទះ​វិញ​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ប៉ុន្តែ នេះ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា កូន​មនុស្ស​មាន​អំណាច នឹង​អត់​ទោស​បាប​នៅ​ផែនដី​បាន​ដែរ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​ថា ចូរ​ក្រោក​ឡើង យក​គ្រែ​ឯង​ទៅ​ផ្ទះ​ទៅ

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។


អុលឡោះ​អើយ! តើ​មាន​ម្ចាស់​ណា ដែល​មាន​ចិត្ត​សប្បុរស​ដូច​ទ្រង់? ទ្រង់​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ ទ្រង់​មិន​ខឹង​រហូត​ឡើយ។ ទ្រង់​មាន​ចិត្ត​ស្រឡាញ់ ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែល​នៅ​សេស‌សល់ ហើយ​ទ្រង់​ប្រណី‌សន្ដោស​ដល់​ពួក​គេ។


កិត្ដិនាម​របស់​អ៊ីសា​ក៏​ល្បី​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​ស៊ីរី​ទាំង​មូល។ គេ​បាន​នាំ​អស់​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​អ្នក​កើត​ទុក្ខ​គ្រាំ‌គ្រា មនុស្ស​អ៊ីព្លេស​ចូល មនុស្ស​ឆ្កួត​ជ្រូក និង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​រក​អ៊ីសា អ៊ីសា​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា។


អ៊ីសា​បាន​ឆ្លើយ​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រា​មនុស្ស​វិញ គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។


ពេល​នោះ មាន​គេ​សែង​មនុស្ស​ខ្វិន​ដៃ​ខ្វិន​ជើង​ម្នាក់​មក​រក​អ៊ីសា។ អ៊ីសា​ឈ្វេង​យល់​ជំនឿ​របស់​អ្នក​ទាំង​នោះ គាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ពិការ​ថា៖ “កូន​អើយ! ចូរ​ក្លាហាន​ឡើង ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ!”។


បើ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​អត់​ទោស​ឲ្យ​អ្នក​បាន​រួច​ពី​បាប​ហើយ” ឬ​ថា “ចូរ​ក្រោក​ឡើង​ដើរ​ទៅ​ចុះ”តើ​ឃ្លា​មួយ​ណា​ស្រួល​និយាយ​ជាង?


អ្នក​ខ្វិន​ក៏​ក្រោក​ឡើង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ។


ប៉ុន្ដែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បុត្រា​មនុស្ស​មាន​អំណាច​នឹង​អត់​ទោស​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​នេះ រួច​ពី​បាប​បាន»។ អ៊ីសា​ងាក​ទៅ​រក​អ្នក​ខ្វិន ហើយ​មាន​ប្រសាសន៍​ថា៖


«ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​អុលឡោះ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​អុលឡោះ​បែប​នេះ? ក្រៅ​ពី​អុលឡោះ​មួយ​គត់ តើ​នរណា​អាច​អត់​ទោស​មនុស្ស ឲ្យ​រួច​ពី​បាប​បាន?»។


ពួក​តួន និង​ពួក​ខាង​គណៈ‌ផារីស៊ី​ឮ​ដូច្នោះ រិះ‌គិត​ក្នុង​ចិត្ដ​ថា៖ «អ្នក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ហ៊ាន​ពោល​ពាក្យ​ប្រមាថ អុលឡោះ​ដូច្នេះ? ក្រៅ​ពី​អុលឡោះ តើ​អ្នក​ណា​អាច​អត់​ទោស​ឲ្យ​មនុស្ស​រួច​ពី​បាប​បាន?»។


ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​វិនាស​អន្ដរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។


ទ្រង់​បាន​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​បុត្រា​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​ប្រទាន​មក​បុត្រា។


ហើយ​អុលឡោះ​ជា​បិតា​ក៏​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​គាត់​ជា​បុត្រា​មនុស្ស។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ»។


អុលឡោះ​បាន​លើក​អ៊ីសា​ឡើង ដោយ​អំណាច​របស់​ទ្រង់ ហើយ​តែង‌តាំង​អ៊ីសា​ជា​អ្នក​សង្រ្គោះ និង​ជា​អម្ចាស់ និង​ជា​អ្នក​សង្រ្គោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​អុលឡោះ​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។


ពេត្រុស​និយាយ​ទៅ​គាត់​ថា៖ «អេណាស​អើយ! អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រោស​អ្នក​ឲ្យ​បាន​ជា​ហើយ ចូរ​ក្រោក​ឡើង រៀប‌ចំ​គ្រែ​អ្នក​ទៅ!»។ លោក​អេណាស​ក៏​ក្រោក​ឡើង​ភ្លាម។


បើ​បង​ប្អូន​លើក‌លែង​ទោស​ឲ្យ​អ្នក​ណា ខ្ញុំ​ក៏​លើក‌លែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ។ ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ (ប្រសិន​បើ​មាន​ហេតុ​ដែល​ខ្ញុំ​ត្រូវ​អត់​ទោស​ឲ្យ​នរណា​ម្នាក់) ខ្ញុំ​លើក‌លែង​ទោស​ឲ្យ​គេ ព្រោះ​តែ​បង​ប្អូន ដោយ​ខ្ញុំ​យល់​ដល់​អាល់ម៉ា‌ហ្សៀស


ដូច្នេះ យើង​ជា​ទូត​របស់​អាល់ម៉ា‌ហ្សៀស គឺ​ដូច​ជា​អុលឡោះ​មាន​បន្ទូល​ដាស់‌តឿន​បង​ប្អូន តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បង​ប្អូន​ក្នុង​នាម​អាល់ម៉ា‌ហ្សៀស​ថា ទុក​ឲ្យ​អុលឡោះ​សំរុះ‌សំរួល​បង​ប្អូន ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ​ទៅ។


ត្រូវ​មាន​ចិត្ដ​សប្បុរស និង​ចេះ​អាណិត​មេត្ដា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​អុលឡោះ​បាន​ប្រណី‌សន្ដោស​បង​ប្អូន ដោយ‌សារ​អាល់ម៉ា‌ហ្សៀស​ដែរ។


ត្រូវ​ចេះ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីសា‌ជាអម្ចាស់​បាន​អត់​ទោស​ឲ្យ​បង​ប្អូន​យ៉ាង​ណា ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម