អុលឡោះតាអាឡាពេញចិត្តចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការធ្វើគូរបានទៅទៀត។
ម៉ាថាយ 9:13 - អាល់គីតាប ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថាៈ “យើងមិនចង់បានគូរបានទេ គឺចង់បានតែសេចក្ដីមេត្ដាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។ ព្រះគម្ពីរខ្មែរសាកល ចូរអ្នករាល់គ្នាទៅរៀនចុះ ថាតើពាក្យដែលថា‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’មានន័យដូចម្ដេច! ដ្បិតខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។ Khmer Christian Bible ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។ |
អុលឡោះតាអាឡាពេញចិត្តចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការធ្វើគូរបានទៅទៀត។
ដ្បិតយើងចង់បានតែចិត្តភក្ដីប៉ុណ្ណោះ គឺមិនចង់បានគូរបានទេ យើងចង់ឲ្យអ្នករាល់គ្នាស្គាល់យើង ជាជាងយកគូរបានមកឲ្យយើង។
អ៊ីសាតបទៅគេវិញថា៖ «ក្នុងគីតាប មានអាយិតមួយស្ដីអំពីការដែលទត និងអ្នកបម្រើបានប្រព្រឹត្ដនៅពេលឃ្លាន
ម្យ៉ាងទៀត នៅថ្ងៃជំអាត់ អ៊ីមុាំដែលបំពេញមុខងារនៅក្នុងម៉ាស្ជិទ សុទ្ធតែរំលោភលើហ៊ូកុំថ្ងៃជំអាត់ តែឥតមានទោសឡើយ តើអ្នករាល់គ្នាដែលអានគីតាបហ៊ូកុំនោះទេ?
ប្រសិនបើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានគូរបានទេ គឺចង់បានតែចិត្ដមេត្ដាករុណាប៉ុណ្ណោះ” នោះអ្នករាល់គ្នាមុខជាមិនប្រកាន់ទោសជនដែលគ្មានទោសទាំងនេះឡើយ
អ៊ីសាបានឆ្លើយថា៖ «អ្នករាល់គ្នាធ្លាប់អានគីតាបរួចមកហើយថា កាលដើមដំបូងអុលឡោះ បានបង្កើតមនុស្សមក ជាបុរស ជាស្ដ្រី
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថាៈ “ថ្មដែលពួកជាងសង់ផ្ទះបោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។ អុលឡោះជាអម្ចាស់បានសម្រេចការអស្ចារ្យនេះ យើងបានឃើញ ហើយស្ងើចសរសើរផង”។ តើអ្នករាល់គ្នាដែលអានអាយិតនេះឬទេ?។
តាំងពីគ្រានោះមក អ៊ីសាចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្ដគំនិត ដ្បិតនគរនៃអុលឡោះនៅជិតបង្កើយហើយ!»។
ម៉ូសាបានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអាយិតស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ អុលឡោះមានបន្ទូលមកម៉ូសាថា “យើងជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប”។
បើយើងស្រឡាញ់អុលឡោះអស់ពីចិត្ដគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងធ្វើគូរបានដុត និងជំនូនផ្សេងៗទៅទៀត»។
អ៊ីសាបាន ឮគេនិយាយដូច្នេះ ក៏ឆ្លើយថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
អ៊ីសាសួរទៅគាត់វិញថា៖ «តើក្នុងហ៊ូកុំមានចែងអ្វីខ្លះ? ពេលលោកអានតើលោកយល់យ៉ាងណា?»។
អ្នករាល់គ្នាត្រូវប្រកាស ក្នុងនាមខ្ញុំ ឲ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីឲ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។
អ៊ីសាតបទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប ដើម្បីឲ្យគេកែប្រែចិត្ដគំនិត»។
អ៊ីសាឆ្លើយថា៖ «ក្នុងហ៊ូកុំរបស់អ្នករាល់គ្នាមានចែងថា អុលឡោះមានបន្ទូលថា អ្នករាល់គ្នាជាម្ចាស់នៃអំណាច។
កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ដ ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃ ក៏អុលឡោះប្រោសប្រទានឲ្យគេកែប្រែចិត្ដគំនិត ដើម្បីទទួលជីវិតដែរ!»។
ពេត្រុសនិយាយទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងនាមអ៊ីសាអាល់ ម៉ាហ្សៀសទៅ ដើម្បីអុលឡោះលើកលែងទោសបងប្អូនឲ្យរួចពីបាប ហើយបងប្អូននឹងទទួលរសអុលឡោះដ៏វិសុទ្ធ ដែលជាអំណោយទានរបស់អុលឡោះ
ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្ដគំនិតមករកអុលឡោះ និងមានជំនឿលើអ៊ីសាជាអម្ចាស់របស់យើងផង។
ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកអុលឡោះវិញ ដើម្បីឲ្យទ្រង់លុបបំបាត់បាបរបស់បងប្អូន។
អុលឡោះបានលើកអ៊ីសាឡើង ដោយអំណាចរបស់ទ្រង់ ហើយតែងតាំងអ៊ីសាជាអ្នកសង្រ្គោះ និងជាអម្ចាស់ និងជាអ្នកសង្រ្គោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រអែលកែប្រែចិត្ដគំនិត ហើយអុលឡោះលើកលែងទោសឲ្យរួចពីបាប។
អ៊ីសាជាអម្ចាស់នឹងមក តាមពាក្យសន្យារបស់គាត់ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ គាត់សំដែងចិត្តអត់ធ្មត់ចំពោះបងប្អូន ព្រោះគាត់មិនពេញចិត្តឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺគាត់ពេញចិត្តឲ្យមនុស្សលោកគ្រប់ៗគ្នាកែប្រែចិត្ដគំនិតវិញ។