Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:4 - អាល់គីតាប

4 អ៊ីសា​បាន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គីតាប​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង​អុលឡោះ បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ដ្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ទេ​ឬ​ថា ព្រះអង្គ​ដែល​និម្មិតបង្កើត​មនុស្ស​តាំងពី​ដើមដំបូងបាន​បង្កើត​ពួកគេ​ជា​ប្រុស ជា​ស្រី

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​បាន​អាន​ទេ​ឬ​ថា​ ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ជា​ប្រុស​ ជា​ស្រី​តាំង​ពី​ដើម​ដំបូង​មក?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង ព្រះ‌អាទិករ*​បាន​បង្កើត​មនុស្ស​មក​ជា​បុរស ជា​ស្ត្រី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ទ្រង់​មាន​បន្ទូល​តប​ថា តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​រឿង​ពី​ព្រះ ដែល​ទ្រង់​បង្កើត​មនុស្ស​កាល​ពី​ដើម ថា​ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទាំង​ប្រុស​ទាំង​ស្រី​ទេ​ឬ​អី

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​អុលឡោះ អុលឡោះ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ខ្លះ ដូច​ទ្រង់ អុលឡោះ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។


អុលឡោះ‌តាអាឡាជា​ម្ចាស់​មាន​បន្ទូល​ថា៖ បើ​មនុស្ស​ប្រុស​នៅ​តែ​ឯង​ដូច្នេះ មិន​ល្អ​ទេ។ យើង​នឹង​បង្កើត​ម្នាក់​ទៀត​ឲ្យ​ជួយ និង​បាន​ជា​គ្នា។


បុរស​ក៏​ពោល​ឡើង​ថា៖ «លើក​នេះ​ពិត​ជា​ឆ្អឹង ដែល​កើត​ចេញ​មក​ពី​ឆ្អឹង​ខ្ញុំ ជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​ខ្ញុំ ត្រូវ​ហៅ​នាង​ថា “ស្ត្រី” ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។


អុលឡោះ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​ឲ្យ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ទ្រង់​បង្កើត​គេ​មក​នោះ អុលឡោះ​ហៅ​គេ​ថា «មនុស្ស»។


លោក​យេហូ‌យ៉ាដា​រក​បាន​ប្រពន្ធ​ពីរ​នាក់​មក​ជូន​ស្តេច​យ៉ូអាស ហើយ​ស្តេច​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។


តើ​អុលឡោះ​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ? ទ្រង់​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​អុលឡោះ។ ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប មាន​អាយិត​មួយ​ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ​នៅ​ពេល​ឃ្លាន


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។ អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង”។ តើ​អ្នក​រាល់​គ្នា​ដែល​អាន​អាយិត​នេះ​ឬ​ទេ?។


សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​អ៊ីសា


អុលឡោះ​មាន​បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ


អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អាយិត​គីតាប ដែល​មាន​ចែង​ថាៈ “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។


ម៉ូសា​បាន​ចែង​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ក្នុង​អាយិត​ស្ដី​អំពី​គុម្ព​បន្លា តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ?។ អុលឡោះ​មាន​បន្ទូល​មក​ម៉ូសា​ថា “យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសា‌ហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប”។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប​មាន​អាយិត​មួយ​ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិភោគ។


អ៊ីសា​សួរ​ទៅ​គាត់​វិញ​ថា៖ «តើ​ក្នុង​ហ៊ូកុំ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន​តើ​លោក​យល់​យ៉ាង​ណា?»។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប​មាន​អាយិត​មួយ ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ​នៅ​ពេល​ឃ្លាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម