ម៉ាថាយ 26:19 - អាល់គីតាប សិស្សនាំគ្នាធ្វើតាម ដូចអ៊ីសាបង្គាប់ ហើយរៀបចំម្ហូបអាហារ សម្រាប់បុណ្យរំលង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកសិស្សក៏ធ្វើដូចដែលព្រះយេស៊ូវបានបង្គាប់ពួកគេ រួចពួកគេក៏រៀបចំអាហារបុណ្យរំលង។ Khmer Christian Bible ពួកសិស្សក៏ធ្វើដូចដែលព្រះយេស៊ូបានបង្គាប់ ហើយពួកគេក៏រៀបចំពិធីបុណ្យរំលង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកសិស្សក៏ធ្វើដូចព្រះយេស៊ូវបានបង្គាប់ ហើយគេរៀបចំពិធីបុណ្យរំលង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្សនាំគ្នាធ្វើតាមដូចព្រះយេស៊ូបង្គាប់ ហើយរៀបចំម្ហូបអាហារសម្រាប់បុណ្យចម្លង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។ |
អ៊ីសាមានប្រសាសន៍ថា៖ «ចូរនាំគ្នាទៅផ្ទះបុរសម្នាក់នៅទីក្រុង ប្រាប់គាត់ថាៈ “តួនមានប្រសាសន៍ថា ពេលកំណត់របស់តួនជិតមកដល់ហើយ តួននឹងធ្វើពិធីបុណ្យរំលងជាមួយសិស្សតួននៅក្នុងផ្ទះអ្នក”»។
បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសម្លាញ់របស់ខ្ញុំមែន។
ម្តាយរបស់អ៊ីសាប្រាប់ទៅពួកអ្នកបម្រើថា៖ «បើគាត់ប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។