ម៉ាថាយ 25:18 - អាល់គីតាប រីឯអ្នកដែលទទួលប្រាក់មួយណែន បានចេញទៅ ជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកដែលទទួលមួយឋាឡាន់ក៏ទៅជីកដី ហើយលាក់ទុកលុយរបស់ចៅហ្វាយគាត់។ Khmer Christian Bible ផ្ទុយទៅវិញ ម្នាក់ដែលបានទទួលមួយឋាឡាន់បានយកលុយម្ចាស់របស់គាត់ទៅជីកដីកប់ទុក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកដែលទទួលប្រាក់មួយណែនបានចេញទៅជីកដីកប់ប្រាក់ម្ចាស់របស់ខ្លួនទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ |
បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារម៉ាស្ជិទ ដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើង ជាអសារបង់នៅលើអាសនៈរបស់យើងទៀត! យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេ ហើយយើងក៏មិនទទួលជំនូនពីដៃ របស់អ្នករាល់គ្នាដែរ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
អ្នកបម្រើម្នាក់ទៀតចូលមកនិយាយថា “សូមជម្រាបលោកម្ នេះនែ៎ប្រាក់របស់លោកខ្ញុំបានវេចទុកក្នុងកន្សែង។
ដើម្បីកុំឲ្យបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែឲ្យយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមបន្ទូលសន្យានៃអុលឡោះ ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។
ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងយ៉ាងច្បាស់។