កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។
ម៉ាថាយ 24:41 - អាល់គីតាប បើមានស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា អុលឡោះនឹងយកម្នាក់ទៅទុកម្នាក់ទៀតឲ្យនៅ។ ព្រះគម្ពីរខ្មែរសាកល នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅដោយត្បាល់កិន ម្នាក់នឹងត្រូវបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវបានទុកចោល។ Khmer Christian Bible ឯស្ដ្រីពីរនាក់កំពុងកិនស្រូវ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីពីរនាក់កំពុងតែកិនម្សៅ ម្នាក់ត្រូវយកទៅ ហើយម្នាក់ទៀតទុកនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមានស្ត្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ |
កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី ដែលជាអ្នកកិនស្រូវ ព្រមទាំងកូនដំបូងនៃហ្វូងសត្វទៀតផង។
ចូរយកត្បាល់ពីរមកកិនម្សៅ ចូរយកស្បៃចេញពីមុខ ចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ!
បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា អុលឡោះនឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឲ្យនៅ។
មិនត្រូវទទួលយកត្បាល់កិន ជារបស់បញ្ចាំឡើយ គឺសូម្បីតែថ្មផ្នែកខាងលើរបស់ត្បាល់កិន ក៏មិនត្រូវទទួលយកដែរ ព្រោះធ្វើដូច្នេះ ដូចជាបង្អត់អាហារម្ចាស់ត្បាល់។