Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 11:5 - អាល់គីតាប

5 កូន​ច្បង​ទាំង​អស់​នៃ​ស្រុក​អេស៊ីប​នឹង​ត្រូវ​ស្លាប់ គឺ​ចាប់​ពី​កូន​ច្បង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​ត្រូវ​ឡើង​សោយ​រាជ្យ រហូត​ដល់​កូន​ប្រុស​ច្បង​របស់​ទាសី ដែល​ជា​អ្នក​កិន​ស្រូវ ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្លាប់ ចាប់​តាំង​ពី​កូន​ច្បង​របស់​ផារ៉ោន ដែល​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​ស្រី​បម្រើ​ដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន និង​អស់​ទាំង​កូន​ច្បង​ក្នុង​ហ្វូង​សត្វ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 កូន​ច្បង​ទាំង​អស់​នៃ​ស្រុក​អេស៊ីប​នឹង​ត្រូវ​ស្លាប់ គឺ​ចាប់​ពី​បុត្រ​ច្បង​របស់​ស្ដេច​ផារ៉ោន ដែល​ត្រូវ​ឡើង​សោយ​រាជ្យ រហូត​ដល់​កូន​ប្រុស​ច្បង​របស់​ទាសី ដែល​ជា​អ្នក​កិន​ស្រូវ ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​សត្វ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ​នឹង​ស្លាប់ ចាប់​តាំង​ពី​កូន​ច្បង​របស់​ផារ៉ោន​ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ ចុះ​មក​ដល់​កូន​ច្បង​របស់​បាវ​ស្រី​ដែល​នៅ​ខាង​ក្រោយ​ត្បាល់​កិន ហើយ​គ្រប់​ទាំង​កូន​ច្បង​ក្នុង​ហ្វូង​សត្វ​ដែរ

សូមមើលជំពូក ចម្លង




និក្ខមនំ 11:5
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ទ្រង់​បាន​ប្រហារ​កូន​ច្បង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​របស់​គេ​ គឺ​កូន​ដែល​កើត​មក​ក្នុង​ពេល​គេ នៅ​ពេញ​កម្លាំង​នៅ​ឡើយ។


ទ្រង់​បាន​ប្រហារ​កូន​ច្បង​ទាំង‌ឡាយ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ពាហនៈ។​


ទ្រង់​ប្រហារ​ជីវិត​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


គឺ​ទ្រង់​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។


នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដាក់​ទោស​ព្រះ‌ក្លែង‌ក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។


នៅ​កណ្តាល​អធ្រាត្រអុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​កូន​ច្បង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​គ្រង​រាជ្យ​រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។


ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​មិន​ព្រម​អនុ‌ញ្ញាត​ឲ្យ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ អុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​ជូនអុលឡោះ‌តាអាឡា តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។


ចូរ​អនុ‌ញ្ញាត​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បម្រើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។


ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ ចូរ​យក​ស្បៃ​ចេញ​ពី​មុខ ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!


គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិន គេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់ រហូត​ដល់​ជំពប់​ជើង​ដួល។


បើ​មាន​ស្ដ្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា អុលឡោះ​នឹង​យក​ម្នាក់​ទៅ​ទុក​ម្នាក់​ទៀត​ឲ្យ​នៅ។


ដោយ‌សារ​ជំនឿ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង និង​ប្រោះ​ឈាម បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឡើយ។


ពួក​ភីលី‌ស្ទីន​ចូល​ទៅ​ចាប់​គាត់ ហើយ​ខ្វេះ​ភ្នែក​គាត់​ទាំង​ពីរ​ទៀត​ផង។ ពួក​គេ​នាំ​គាត់​ទៅ​ក្រុង​កាសា ដោយ​យក​ច្រវាក់​លង្ហិន​មក​ដាក់​គាត់ និង​បង្ខំ​គាត់​ឲ្យ​បង្វិល​ត្បាល់​កិន​នៅ​ក្នុង​គុក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម