អ៊ីសាសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ឆ្លើយវិញថា៖ «ដល់ពេលអ៊ីសាគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំបានអង្គុយអមអ្នកផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។
ម៉ាថាយ 23:6 - អាល់គីតាប ពួកគេចូលចិត្ដកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ។ ព្រះគម្ពីរខ្មែរសាកល ពួកគេចូលចិត្តកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង និងកៅអីកិត្តិយសក្នុងសាលាប្រជុំ Khmer Christian Bible ពួកគេចូលចិត្តអង្គុយមុខគេក្នុងសាលាប្រជុំ និងនៅកន្លែងកិត្ដិយសនៅក្នុងពិធីជប់លៀង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង និងកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចូលចិត្តកន្លែងកិត្តិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង នឹងកន្លែងដែលមុខគេក្នុងសាលាប្រជុំ |
អ៊ីសាសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ឆ្លើយវិញថា៖ «ដល់ពេលអ៊ីសាគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំបានអង្គុយអមអ្នកផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។
ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លី មកជូនក្រុមជំអះ តែឌីអូត្រែបដែលចូលចិត្ដធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។