អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
ម៉ាថាយ 20:8 - អាល់គីតាប លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរនិយាយនឹងមេការថា: ‘ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យពួកគេ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ រហូតដល់អ្នកដែលមកមុនគេ’។ Khmer Christian Bible លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា ចូរហៅកម្មករមក រួចឲ្យឈ្នួលដល់ពួកគេចាប់ពីអ្នកមកក្រោយបង្អស់រហូតដល់អ្នកមកមុនបង្អស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ម្ចាស់ចម្ការនោះប្រាប់មេការរបស់លោកថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យគេ ចាប់ផ្ដើមពីអ្នកក្រោយបង្អស់ រហូតដល់អ្នកមុនបង្អស់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង |
អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
ពេលមកដល់មាត់ទ្វារផ្ទះ ពួកគេខិតទៅជិតអ្នកមើលខុសត្រូវលើផ្ទះរបស់យូសុះ ហើយពោលទៅគាត់ថា៖
មិនត្រូវជិះជាន់សង្កត់សង្កិនជនរួមជាតិរបស់អ្នកឡើយ កុំប្លន់យកទ្រព្យគេ ហើយក៏កុំទុកប្រាក់ឈ្នួលរបស់កម្មកររហូតដល់ថ្ងៃស្អែកដែរ។
ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏ពោលទៅអ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ”។
ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។
«នៅពេលបុត្រាមនុស្សមក ជាមួយពួកម៉ាឡាអ៊ីកាត់ប្រកបដោយសិរីរុងរឿង គាត់នឹងនៅលើបល្ល័ង្កដ៏រុងរឿង។
ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។
អ៊ីសាជាអម្ចាស់ឆ្លើយថា៖ «បើអ្នកបម្រើណាមានចិត្ដស្មោះត្រង់ ហើយប៉ិនប្រសប់ ម្ចាស់មុខជាផ្ទុកផ្ដាក់ឲ្យគាត់មើលខុសត្រូវលើអ្នកបម្រើឯទៀតៗ ក្នុងការចែកម្ហូបអាហារឲ្យគេ តាមពេលកំណត់ជាមិនខាន។
នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ស្តេចហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងអ៊ីសា និងសិស្សរបស់គាត់។
ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់អាល់ម៉ាហ្សៀស ដើម្បីឲ្យម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
ត្រូវបើកប្រាក់ប្រចាំថ្ងៃឲ្យគេមុនពេលថ្ងៃលិច ដ្បិតគ្នាជាជនក្រីក្រ ហើយត្រូវការប្រាក់ឈ្នួលរបស់ខ្លួនជាចាំបាច់។ ប្រសិនបើគេមិនបានទទួលប្រាក់ទេ ពេលគេទូរអាអង្វរអុលឡោះតាអាឡាប្រឆាំងនឹងអ្នក នោះអ្នកមុខជាធ្វើឲ្យខ្លួនឯងមានបាបមិនខាន។
ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់អុលឡោះ អ្នកអភិបាល ត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
បងប្អូនម្នាក់ៗបានទទួលអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកអំណោយទានទាំងនេះទៅបម្រើអ្នកឯទៀតៗ ឲ្យសមនឹងនាទីរបស់បងប្អូន ជាអ្នកចាត់ចែងដ៏ល្អ ដែលចែកអំណោយទាន គ្រប់បែបយ៉ាងរបស់អុលឡោះ។
បុរសនោះឆ្លើយថា៖ «នាងជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកជាមួយនាងណាអូមី នៅពេលគាត់វិលត្រឡប់មកពីស្រុកម៉ូអាប់វិញ។