ពេលនោះ អ៊ីសាប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្សទាំងបី គឺមុខរបស់គាត់បញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សដូចពន្លឺ។
ម៉ាថាយ 17:1 - អាល់គីតាប ប្រាំមួយថ្ងៃក្រោយមក អ៊ីសានាំពេត្រុស យ៉ាកកូប និងយ៉ូហានជាប្អូន ឡើងទៅលើភ្នំដាច់ឡែកពីគេ។ ព្រះគម្ពីរខ្មែរសាកល ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ Khmer Christian Bible ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវយកពេត្រុស យ៉ាកុប និងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយព្រះអង្គ ហើយនាំគេឡើងទៅលើភ្នំមួយខ្ពស់ដាច់ឡែកពីគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក |
ពេលនោះ អ៊ីសាប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្សទាំងបី គឺមុខរបស់គាត់បញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សដូចពន្លឺ។
អ៊ីសានាំពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ គាត់ចាប់ផ្ដើមព្រួយចិត្ត ហើយចុកចាប់អន្ទះសាពន់ប្រមាណ
អ៊ីសានៅលើភ្នំដើមអូលីវ ទល់មុខម៉ាស្ជិទ។ ពេត្រុស យ៉ាកកូប យ៉ូហាន និងលោកអនទ្រេ សួរអ៊ីសាដាច់ឡែកពីគេថា៖
អ៊ីសាមិនអនុញ្ញាតឲ្យអ្នកណាទៅតាមគាត់ឡើយ លើកលែងតែពេត្រុស យ៉ាកកូប និងយ៉ូហានជាប្អូនរបស់ពួកគេ។
លុះអ៊ីសាទៅដល់ផ្ទះហើយ អ៊ីសាមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែពេត្រុស យ៉ូហាន យ៉ាកកូប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។
នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសំរួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់។
យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន ឲ្យស្គាល់អំណាចរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងឲ្យដឹងថា គាត់ត្រូវមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើង រុងរឿងរបស់គាត់ ផ្ទាល់នឹងភ្នែកតែម្ដង