ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 16:14 - អាល់គីតាប

គេ​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា​តួន​ជា​ណាពី​អេលី‌យ៉េស អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​យេរេ‌មា ឬ​ជា​ណាពី​ណា​មួយ​នាក់»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ទូល​ឆ្លើយថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នក​ខ្លះទៀត​ថា​ជា​យេរេមា ឬក៏​ជា​ម្នាក់​ក្នុងបណ្ដា​ព្យាការី”។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ទូល​ថា៖​ «អ្នក​ខ្លះ​ថា​ លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​ លោក​យេរេមា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ទូល​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​យេរេមា ឬ​ជា​ព្យាការី​ណា​មួយ​រូប»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​សិស្ស​ទូល​ឆ្លើយ​ថា ខ្លះ​ថា​ជា​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​យេរេមា ឬ​ហោរា​ណា​មួយ

សូមមើលជំពូក



ម៉ាថាយ 16:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​សេចក្ដី​ដែល​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​គាត់​បាន​ធ្វើ។ យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​អ៊ីមុាំ​មួយ​នាក់ ក្នុង​ក្រុម​អ៊ីមុាំ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​ពុន‌យ៉ាមីន។


ចំណែក​ឯ​យើង​វិញ យើង​នឹង​ចាត់​ណាពី​អេលី‌យ៉េស​ឲ្យ​មក មុន​ថ្ងៃ​របស់អុលឡោះ‌តាអាឡា ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច។


ស្តេច​និយាយ​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ឡើង​វិញ​ហើយ បាន​ជា​គាត់​មាន​អំណាច សំដែង​ការ​អស្ចារ្យ​យ៉ាង​នេះ»។


អ៊ីសា​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។


ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​តួន​ចេះ​តែ​មាន​ប្រសាសន៍​ថា ណាពី​អេលី‌យ៉េស​ត្រូវ​អញ្ជើញ​មក​មុន?»។


នៅ​គ្រា​នោះ​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់ គាត់​ប្រកាស​នៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា​ថា៖


អ្នក​ខ្លះ​ថា៖ «គាត់​ជា​ណាពី​អេលី‌យ៉េស» ហើយ​ខ្លះ​ទៀត​ថា៖ «គាត់​ជា​ណាពី​ម្នាក់​ដូច​ណាពី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា​តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា​តួន​ជា​ណាពី​មួយ​នាក់»។


អ្នក​ខ្លះ​ទៀត​និយាយ​ថា“ណាព​អេលី‌យ៉េស​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ” ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា “មាន​ណាពី​ម្នាក់​ពី​សម័យ​បុរាណ​បាន​រស់​ឡើង​វិញ”។


ពួក​គេ​សួរ​គាត់​ថា៖ «ដូច្នេះ​តើ​អ្នក​ជា​នរណា? តើ​អ្នក​ជា​ណាពី​អេលី‌យ៉េស​ឬ?» នោះ​ឬ?»។ គាត់​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។


បណ្ដា‌ជន​ខ្សឹប‌ខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​អ៊ីសា ខ្លះ​ថា«គាត់​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដា‌ជន»។


គេ​សួរ​អ្នក​ដែល​ខ្វាក់​ពី​មុន​នោះ​ម្ដង​ទៀត​ថា៖ «ចុះ​អ្នក​វិញ តើ​អ្នក​ថា លោក​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ភ្លឺ​នោះ​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «លោក​ពិត​ជា​ណាពី​មែន!»។