ស្តេចយេហូយ៉ាគីម ព្រមទាំងរាជបរិពារ និងមន្ត្រីទាំងអស់បានឮពាក្យនោះ ក៏រកសម្លាប់គាត់ចោល។ ពេលលោកអ៊ូរីយ៉ាដឹងដំណឹងនេះ គាត់ភ័យ ហើយរត់ភៀសខ្លួនទៅស្រុកអេស៊ីប។
ម៉ាថាយ 14:5 - អាល់គីតាប ស្ដេចហេរ៉ូដចង់សម្លាប់យ៉ះយ៉ា តែគាត់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកយ៉ះយ៉ាជាណាពីមួយនាក់។ ព្រះគម្ពីរខ្មែរសាកល ហេរ៉ូឌចង់សម្លាប់យ៉ូហាន ប៉ុន្តែទ្រង់ខ្លាចប្រជាជន ពីព្រោះគេចាត់ទុកយ៉ូហានជាព្យាការី។ Khmer Christian Bible ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទហេរ៉ូឌចង់សម្លាប់លោក តែទ្រង់ខ្លាចបណ្ដាជន ព្រោះគេចាត់ទុកលោកជាហោរា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែស្ដេចខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា |
ស្តេចយេហូយ៉ាគីម ព្រមទាំងរាជបរិពារ និងមន្ត្រីទាំងអស់បានឮពាក្យនោះ ក៏រកសម្លាប់គាត់ចោល។ ពេលលោកអ៊ូរីយ៉ាដឹងដំណឹងនេះ គាត់ភ័យ ហើយរត់ភៀសខ្លួនទៅស្រុកអេស៊ីប។
បើដូច្នេះ តើអ្នករាល់គ្នាទៅរកមើលអ្វី? រកមើលណាពីម្នាក់ឬ?។ ត្រូវហើយ! ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា លោកនោះប្រសើរជាងណាពីទៅទៀត
បើយើងឆ្លើយថា “មនុស្សចាត់យ៉ះយ៉ាឲ្យមក”នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកយ៉ះយ៉ាជាណាពី»។
ដ្បិតយ៉ះយ៉ាបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ដ្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្ដគំនិត ហើយជឿលោកដែរ»។
បើយើងឆ្លើយថា “មនុស្សចាត់យ៉ះយ៉ាឲ្យមក”ប្រជាជនទាំងមូលមុខជាយកដុំថ្មគប់សម្លាប់យើងមិនខាន ដ្បិតគេជឿជាក់ថា យ៉ះយ៉ាពិតជាណាពមែន»។
ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសអ្នកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។
មេកងរក្សាម៉ាស្ជិទ ក៏នាំទាហានចេញទៅចាប់ក្រុមសាវ័កបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។