ម៉ាថាយ 14:35 - អាល់គីតាប អ្នកស្រុកនោះស្គាល់គាត់ភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកអ៊ីសា ព្រះគម្ពីរខ្មែរសាកល មនុស្សនៅកន្លែងនោះក៏ស្គាល់ព្រះអង្គ ហើយពួកគេបញ្ជូនដំណឹងទៅទូទាំងតំបន់ជុំវិញនោះ រួចនាំអស់អ្នកដែលមានជំងឺមករកព្រះអង្គ Khmer Christian Bible ពេលមនុស្សនៅកន្លែងនោះស្គាល់ព្រះអង្គ ពួកគេក៏ជូនដំណឹងទៅដល់ស្រុកទាំងអស់នៅជុំវិញនោះ រួចពួកគេនាំមនុស្សទាំងអស់ដែលមានជំងឺមកឯព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីប្រជាជននៅទីនោះបានស្គាល់ព្រះអង្គ គេក៏យកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់នោះទាំងមូល ហើយនាំយកអស់អ្នកដែលមានជំងឺមករកព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ |
ទូរអាសូមគ្រាន់តែពាល់ជាយអាវរបស់គាត់ប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយគ្រប់ៗគ្នា។
គេរត់ទៅគ្រប់កន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថាអ៊ីសានៅ។
នាងស្គាល់ថាជាសំឡេងរបស់ពេត្រុស។ ដោយនាងត្រេកអរខ្លាំងពេក នាងពុំបានបើកទ្វារឲ្យទេ នាងបែរជារត់ចូលទៅជូនដំណឹងប្រាប់ពួកបងប្អូនថា៖ «ពេត្រុសមកដល់ហើយ គាត់ឈរនៅមាត់ទ្វារ»។
គេស្គាល់ជាក់ថាអ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារម៉ាស្ជិទឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។