ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 13:28 - អាល់គីតាប

ម្ចាស់​តប​វិញ​ថាៈ “ពិត​ជា​មាន​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថាៈ “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ម្ចាស់​ក៏​និយាយ​នឹង​ពួកគេ​ថា​: ‘គឺ​សត្រូវ​ទេតើ ដែល​ធ្វើ​ការនេះ’។ “ពួក​បាវបម្រើ​ក៏​សួរ​លោក​ថា​: ‘បើដូច្នេះ តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​ប្រមូល​ស្រងែទាំងនោះ​ឬទេ​?’។

សូមមើលជំពូក

Khmer Christian Bible

គាត់​ប្រាប់​គេ​ថា​ មនុស្ស​ដែល​ធ្វើ​ការ​នេះ​ គឺ​ជា​សត្រូវ។​ ពួក​បាវបម្រើ​ក៏​សួរ​គាត់​ទៀត​ថា​ ដូច្នេះ​ តើ​លោក​ចង់​ឲ្យ​យើង​ទៅ​ដក​ស្រងែ​ទាំង​នោះ​ដែរ​ឬ​ទេ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ឆ្លើយ​ថា "គឺ​សត្រូវ​ហើយ​ដែល​ធ្វើ​ដូច្នេះ"។ ពួក​អ្នក​បម្រើ​សួរ​លោក​ថា "ដូច្នេះ តើ​លោក​ម្ចាស់​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​វា​ចេញ​ឬ​ទេ?"

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្ចាស់​តប​វិញ​ថា: “ពិត​ជា​មាន​មារ​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថា: “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ឆ្លើយ​ថា នោះ​គឺ​ជា​ខ្មាំង​សត្រូវ​ហើយ ដែល​បាន​ធ្វើ​ការ​នោះ រួច​ពួក​បាវ​សួរ​ថា ដូច្នេះ តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ចេញ​ឬ​ទេ

សូមមើលជំពូក



ម៉ាថាយ 13:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ​ចូល​មក​ជម្រាប​ម្ចាស់​ស្រែ​ថាៈ “លោក​! លោក​បាន​ព្រោះ​តែ​គ្រាប់​ពូជ​ល្អ​ក្នុង​ស្រែ​សោះ ចុះ​ស្រងែ​នេះ​មក​ពី​ណា?”។


ម្ចាស់​តប​ថាៈ “កុំ​អី! បើ​អ្នក​រាល់​គ្នា​ដក ក្រែង​លោ​ដោយ​ស្រូវ​មក​ជា​មួយ​ដែរ


បង​ប្អូន​អើយ យើង សូម​ដាស់‌តឿន​បង​ប្អូន​ថា ចូរ​ព្រមាន​អស់​អ្នក​ដែល​រស់​គ្មាន​សណ្ដាប់​ធ្នាប់ ចូរ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​បាក់​ទឹក​ចិត្ដ ជួយ​ទ្រទ្រង់​អស់​អ្នក​ទន់​ខ្សោយ និង​មាន​ចិត្ដ​អត់‌ធ្មត់ ចំពោះ​មនុស្ស​ទួទៅ​ផង។