អ៊ីសាកំពុងតែមានប្រសាសន៍ទៅកាន់មហាជននៅឡើយ ស្រាប់តែម្តាយ និងបងប្អូនរបស់គាត់ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយគាត់។
ម៉ាថាយ 12:47 - អាល់គីតាប មានម្នាក់ជម្រាបអ៊ីសាថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ទូលព្រះអង្គថា៖ “មើល៍! ម្ដាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់និយាយជាមួយលោក”។ Khmer Christian Bible មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្ដាយ និងបងប្អូនរបស់លោកឈរនៅខាងក្រៅ ចង់និយាយជាមួយនឹងលោក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់និយាយជាមួយលោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានម្នាក់ទូលព្រះអង្គថា៖ «ម្ដាយលោក និងបងប្អូនលោកនៅខាងក្រៅ ចង់និយាយជាមួយលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ នឹងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក |
អ៊ីសាកំពុងតែមានប្រសាសន៍ទៅកាន់មហាជននៅឡើយ ស្រាប់តែម្តាយ និងបងប្អូនរបស់គាត់ មកឈរចាំនៅខាងក្រៅ ចង់និយាយជាមួយគាត់។