ម៉ាកុស 6:49 - អាល់គីតាប កាលពួកសិស្សឃើញអ៊ីសាដើរលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលឃើញព្រះអង្គកំពុងយាងលើទឹកបឹង ពួកគេគិតថាជាខ្មោច ក៏ស្រែកឡើង Khmer Christian Bible ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលគេឃើញព្រះអង្គយាងលើទឹកដូច្នោះ គេស្មានថាខ្មោចលង ហើយក៏ស្រែកឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពួកសិស្សឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេស្មានថាខ្មោចលង ក៏នាំគ្នាស្រែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលគេបានឃើញទ្រង់យាងលើទឹកសមុទ្រដូច្នេះ នោះគេនឹកស្មានថាជាខ្មោចលង ហើយក៏ស្រែកឡើង |
អ៊ីសាឃើញសិស្សកំពុងតែអុំទូកយ៉ាងលំបាកដ្បិតបញ្ច្រាសខ្យល់។ ពេលជិតភ្លឺ អ៊ីសាដើរលើទឹក ឆ្ពោះទៅរកពួកគេ ហើយធ្វើដូចជាចង់ដើរបង្ហួស។
ដ្បិតគេបានឃើញអ៊ីសាគ្រប់ៗគ្នា ហើយភ័យរន្ធត់ជាខ្លាំង។ អ៊ីសាក៏មានប្រសាសន៍ទៅគេភ្លាមថា៖ «ចូរតាំងចិត្ដក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។