ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:30 - អាល់គីតាប

នៅ​ពេល​នោះ អ៊ីសា​ដឹង​ភ្លាម​ថា មាន​អំណាច​មួយ​ចេញ​ពី​ខ្លួន អ៊ីសា​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ភ្លាម​ថា ព្រះចេស្ដា​បាន​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​ងាក​នៅក្នុង​ហ្វូងមនុស្ស ហើយ​មានបន្ទូលថា​៖“នរណា​ពាល់​អាវ​ខ្ញុំ​?”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​ជ្រាប​ក្នុង​អង្គ​ទ្រង់​ភ្លាម​ថា​ អំណាច​បាន​ចេញ​ពី​ព្រះអង្គទៅ​ ព្រះអង្គ​ក៏​បែរ​ទៅ​បណ្ដាជន​ និង​មាន​បន្ទូល​ថា៖​ «តើ​អ្នកណា​បាន​ពាល់​អាវ​ខ្ញុំ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ពេល​នោះ ព្រះ‌យេស៊ូវ​ជ្រាប​ភ្លាម​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ងាក​បែរ​ទៅ​បណ្ដាជន ទាំង​សួរ​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​នោះ ព្រះ‌យេស៊ូ​ជ្រាប​ភ្លាម​ថា មាន​ឫទ្ធា‌នុភាព​មួយ​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ស្រាប់​តែ​ព្រះ‌យេស៊ូវ​ជ្រាប​ក្នុង​ព្រះ‌អង្គ​ទ្រង់​ថា មាន​ព្រះ‌ចេស្តា​ចេញ​ពី​ទ្រង់ ក៏​ងាក​បែរ​ព្រះ‌អង្គ​ក្នុង​ហ្វូង​មនុស្ស​សួរ​ថា អ្នក​ណា​ពាល់​អាវ​ខ្ញុំ

សូមមើលជំពូក



ម៉ាកុស 5:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​តួន​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​សួរ​ថា អ្នក​ណា​ពាល់​តួន​ដូច្នេះ?»។


ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ និង​អ្នក​ប្រាជ្ញ​ខាង​ហ៊ូកុំ​អង្គុយ​ស្ដាប់​អ៊ីសា​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ អ៊ីសា​ប្រកប​ដោយ​អំណាច​របស់​អុលឡោះ‌ជាអម្ចាស់ ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។


បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​អ៊ីសា ដ្បិត​មាន​អំណាច​ចេញ​ពី​អ៊ីសា​មក ប្រោស​គេ​ឲ្យ​ជា​គ្រប់​ៗ​គ្នា។


ប៉ុន្តែ អ៊ីសា​ប្រាប់​ថា៖ «មាន​ម្នាក់​ពិត​ជា​បាន​ពាល់​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា​មាន​អំណាច​មួយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ទៅ»។


រីឯ​បង​ប្អូន​វិញបង​ប្អូន​ជា​ពូជ​សាសន៍​ដែល​ទ្រង់​បាន​ជ្រើស​រើស ជា​ក្រុម​អ៊ីមុាំ​របស់​ស្តេច ជា​ជាតិ​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ដ្រ​ដែល​អុលឡោះ​បាន​យក​មក​ធ្វើ​ជា​កម្ម‌សិទ្ធិ​ផ្ទាល់​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​ប្រកាស​ដំណឹង​អំពី​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ដែល​បាន​ហៅ​បង​ប្អូន​ឲ្យ​ចេញ​ពី​ទី​ងងឹត មក​កាន់​ពន្លឺ​ដ៏​រុង‌រឿង​របស់​ទ្រង់។