ញាតិវង្សរបស់អ៊ីសាឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់គាត់ទៅវិញ ព្រោះគេថាអ៊ីសាវង្វេងស្មារតីហើយ។
ម៉ាកុស 3:31 - អាល់គីតាប ពេលនោះម្តាយ និងបងប្អូនរបស់អ៊ីសាមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ម្ដាយ និងប្អូនៗរបស់ព្រះយេស៊ូវបានមកដល់ ហើយឈរនៅខាងក្រៅ ឲ្យគេទៅហៅព្រះអង្គ។ Khmer Christian Bible បន្ទាប់មក ម្ដាយ និងបងប្អូនរបស់ព្រះយេស៊ូបានមកឈរនៅខាងក្រៅ ចាត់ឲ្យគេទៅហៅព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មាតា និងបងប្អូនរបស់ព្រះអង្គមកដល់ ឈរនៅខាងក្រៅ ហើយចាត់គេឲ្យទៅហៅព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ មាតា នឹងបងប្អូនទ្រង់មកដល់ ក៏ឈរនៅខាងក្រៅ ប្រើគេឲ្យទៅហៅទ្រង់ |
ញាតិវង្សរបស់អ៊ីសាឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់គាត់ទៅវិញ ព្រោះគេថាអ៊ីសាវង្វេងស្មារតីហើយ។
បណ្ដាជនដែលអង្គុយនៅជុំវិញអ៊ីសា ប្រាប់គាត់ថា៖ «តួន ម្ដាយ និងបងប្អូនតួន មករកតួននៅខាងក្រៅ!»។