ពួកតួន ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអ៊ីព្លេសនៅក្នុងខ្លួន គាត់អាចដេញអ៊ីព្លេសដូច្នេះ ព្រោះស្ដេចអ៊ីព្លេសប្រគល់អំណាចឲ្យ»។
ម៉ាកុស 3:30 - អាល់គីតាប អ៊ីសាមានប្រសាសន៍ដូច្នេះ ព្រោះគេនិយាយថា គាត់មានអ៊ីព្លេសនៅក្នុងខ្លួន។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលដូច្នេះ ពីព្រោះគេនិយាយថា៖ “គាត់មានវិញ្ញាណអសោចចូល”។ Khmer Christian Bible ព្រះអង្គមានបន្ទូលដូច្នេះ ដោយព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់ចូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា៖ «ព្រះអង្គមានវិញ្ញាណអាក្រក់ចូល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ព្រោះគេនិយាយថា ព្រះអង្គមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលទ្រង់មានបន្ទូលដូច្នេះ នោះដោយព្រោះគេថា ទ្រង់មានអារក្សអសោចិ៍ចូល។ |
ពួកតួន ដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្ដេចអ៊ីព្លេសនៅក្នុងខ្លួន គាត់អាចដេញអ៊ីព្លេសដូច្នេះ ព្រោះស្ដេចអ៊ីព្លេសប្រគល់អំណាចឲ្យ»។
រីឯអ្នកដែលពោលពាក្យប្រមាថរសអុលឡោះដ៏វិសុទ្ធវិញ អុលឡោះមិនលើកលែងទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច»។
ពេលនោះម្តាយ និងបងប្អូនរបស់អ៊ីសាមកដល់ ឈរនៅខាងក្រៅផ្ទះ ហើយចាត់គេឲ្យចូលមកហៅអ៊ីសា។
មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអ៊ីព្លេសចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។