អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
ម៉ាកុស 14:7 - អាល់គីតាប អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្ដអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នករាល់គ្នាមានអ្នកក្រនៅជាមួយខ្លួនជានិច្ច កាលណាអ្នករាល់គ្នាចង់ អ្នករាល់គ្នាអាចធ្វើល្អដល់ពួកគេបាន ប៉ុន្តែអ្នករាល់គ្នាមិនមានខ្ញុំជានិច្ចទេ។ Khmer Christian Bible ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច អ្នករាល់គ្នាចង់ធ្វើល្អចំពោះពួកគេពេលណាក៏អាចធ្វើបាន ប៉ុន្ដែខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាមានអ្នកក្រនៅជាមួយរហូត ហើយអ្នករាល់គ្នាចង់ធ្វើគុណនឹងគេនៅពេលណាក៏បាន តែឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាមានអ្នកក្រីក្រនៅជាមួយរហូត អ្នករាល់គ្នាអាចធ្វើទានដល់គេ តាមតែចិត្តអ្នករាល់គ្នាចង់ រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប ហើយកាលណាអ្នករាល់គ្នាចង់ធ្វើគុណនឹងគេ នោះចេះតែធ្វើបាន តែចំណែកខ្ញុំ មិននៅជាមួយជាដរាបទេ |
អ្នករាល់គ្នាមានជនក្រីក្រនៅជាមួយរហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ។
អ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យនាងធ្វើតាមចិត្ដនាងទៅ! ហេតុអ្វីបានជារករឿងនាង! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។
ខ្ញុំបានចេញពីអុលឡោះជាបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯអុលឡោះជាបិតាវិញ»។
«ឥឡូវនេះ ខ្ញុំទៅឯអុលឡោះដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើអ្នកអញ្ជើញទៅណា”ឡើយ។
ខ្ញុំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយខ្ញុំទៅឯទ្រង់វិញ។ ឱអុលឡោះជាបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះ ដោយនាមទ្រង់ផង គឺនាមនេះហើយដែលទ្រង់បានប្រទានមកខ្ញុំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។
ឥឡូវនេះ អ៊ីសាអាល់ម៉ាហ្សៀសនៅឯសូរ៉កា រហូតដល់អុលឡោះរៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានបន្ទូលទុក តាមរយៈពួកណាពីដ៍បរិសុទ្ធរបស់ទ្រង់ នៅជំនាន់ដើមស្រាប់។
នៅក្នុងស្រុក តែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក ឲ្យមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ទុគ៌ត នៅក្នុងស្រុក»។
ខ្ញុំមានអំណរ និងមានកម្លាំងចិត្ដយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏បរិសុទ្ធមានចិត្ដស្ងប់។