សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ខ្ញុំ គឺអ្នកដែលខ្ញុំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយខ្ញុំ ក៏ប្រឆាំងនឹងខ្ញុំដែរ ។
ម៉ាកុស 14:10 - អាល់គីតាប យូដាសអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមដប់ពីរនាក់ បានទៅជួបពួកអ៊ីមុាំ ដើម្បីគិតគូរនាំគេទៅចាប់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ បានទៅរកពួកនាយកបូជាចារ្យ ដើម្បីប្រគល់ព្រះយេស៊ូវទៅពួកគេ។ Khmer Christian Bible យូដាសអ៊ីស្ការីយ៉ុត ជាសាវកម្នាក់នៅក្នុងចំណោមសាវកទាំងដប់ពីរ បានទៅជួបពួកសម្ដេចសង្ឃ ដើម្បីប្រគល់ព្រះអង្គទៅឲ្យពួកគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ យូដាសអ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ ក៏ទៅជួបពួកសង្គ្រាជ ដើម្បីបញ្ជូនព្រះអង្គទៅឲ្យពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសអ៊ីស្ការីយ៉ុត ជាសិស្ស*ម្នាក់ក្នុងក្រុមដប់ពីររូប បានទៅជួបពួកនាយកបូជាចារ្យ* ដើម្បីគិតគូរនាំគេទៅចាប់ព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយូដាស-អ៊ីស្ការីយ៉ុត ជាអ្នក១ក្នុងពួក១២ វាក៏ទៅឯពួកសង្គ្រាជ ដើម្បីនឹងបញ្ជូនទ្រង់ទៅគេ |
សូម្បីតែមិត្តសម្លាញ់ដ៏ជិតស្និទ្ធរបស់ខ្ញុំ គឺអ្នកដែលខ្ញុំទុកចិត្ត ហើយជាអ្នកដែលបរិភោគអាហារ រួមជាមួយខ្ញុំ ក៏ប្រឆាំងនឹងខ្ញុំដែរ ។
កាលអ្នកទាំងនោះស្ដាប់ពាក្យយូដាសនិយាយ គេសប្បាយចិត្ដណាស់ ហើយសន្យាថានឹងឲ្យប្រាក់គាត់។ យូដាសក៏រកឱកាសល្អដើម្បីនាំគេទៅចាប់អ៊ីសា។
ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។