នៅពេលមហន្តរាយមកដល់ ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
ម៉ាកុស 13:17 - អាល់គីតាប គ្រានោះស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន។ ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ វេទនាហើយ! ស្ត្រីដែលមានផ្ទៃពោះ និងស្ត្រីដែលបំបៅកូន។ Khmer Christian Bible ប៉ុន្ដែពួកស្ដ្រីមានផ្ទៃពោះ និងពួកស្ដ្រីកំពុងបំបៅកូន នឹងវេទនានៅគ្រានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ នឹងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ |
នៅពេលមហន្តរាយមកដល់ ស្ត្រីដែលធ្លាប់តែមានចិត្តអាណិតមេត្តា បែរជានាំគ្នាស្ងោរកូនឯងបរិភោគទៅវិញ។
អ្នកក្រុងសាម៉ារីនឹងទទួលទោស ព្រោះគេបានបះបោរ ប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ពួកគេនឹងដួលស្លាប់ដោយមុខដាវ ខ្មាំងនឹងជាន់កំទេចកូនក្មេង ហើយវះពោះស្ត្រីមានផ្ទៃពោះ។
អុលឡោះតាអាឡាជាម្ចាស់អើយ បើត្រូវធ្វើទោសពួកគេដូច្នេះ តើត្រូវធ្វើទោសពួកគេរបៀបណា? គឺត្រូវធ្វើឲ្យស្ត្រីៗរបស់ពួកគេ មិនអាចបង្កើតកូន ហើយមិនអាចបំបៅកូន។
គេសួរអ៊ីសាថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ អ៊ីសាឆ្លើយទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគីតាបមានចែងថា “អុលឡោះបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។
គ្រានោះ ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំបៅកូន មុខជាវេទនាពុំខាន ដ្បិតនឹងកើតមានទុក្ខលំបាកយ៉ាងខ្លាំងនៅក្នុងស្រុក ហើយអុលឡោះនឹងវិនិច្ឆ័យទោសប្រជារាស្ដ្រនេះ។
ដ្បិតនៅថ្ងៃក្រោយនឹងមានគេពោលថា “ស្ដ្រីណាឥតកូន ស្ដ្រីណាមិនបង្កើតកូន និងស្ដ្រីណាមិនដែលបំបៅកូន ស្ដ្រីនោះពិតជាមានសុភមង្គលមែន”។