អ៊ីមុាំយេហូយ៉ាដា យកហិបមួយចោះរន្ធលើគំរប រួចដាក់នៅខាងស្តាំអាសនៈ ត្រង់មាត់ទ្វារចូលដំណាក់។ ពួកអ៊ីមុាំជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកជូនដំណាក់ ក្នុងហិបនោះ។
ម៉ាកុស 12:41 - អាល់គីតាប អ៊ីសានៅមុខហិបជំនូន អ៊ីសាមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវគង់ចុះទល់មុខទីដាក់តង្វាយ ទតមើលរបៀបដែលប្រជាជនដាក់លុយកាក់ទៅក្នុងហិបតង្វាយ។ អ្នកមានជាច្រើននាក់ដាក់លុយកាក់យ៉ាងច្រើន។ Khmer Christian Bible ពេលព្រះយេស៊ូអង្គុយនៅទល់មុខហិបតង្វាយ និងមើលរបៀបដែលបណ្ដាជនដាក់កាក់ទៅក្នុងហិបតង្វាយ ហើយមានអ្នកមានជាច្រើនបានដាក់កាក់យ៉ាងច្រើនចូលទៅក្នុងនោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្ដច មានអ្នកមានជាច្រើន គេដាក់ច្រើន |
អ៊ីមុាំយេហូយ៉ាដា យកហិបមួយចោះរន្ធលើគំរប រួចដាក់នៅខាងស្តាំអាសនៈ ត្រង់មាត់ទ្វារចូលដំណាក់។ ពួកអ៊ីមុាំជាអ្នកយាមនៅមាត់ទ្វារ ដាក់ប្រាក់ទាំងអស់ដែលគេយកមកជូនដំណាក់ ក្នុងហិបនោះ។
ពួកអ៊ីមុាំរើសប្រាក់នោះ ទាំងពោលថា៖ «យើងគ្មានហ៊ូកុំនឹងបញ្ចូលប្រាក់នេះទៅក្នុងហិបជំនូនឡើយ ព្រោះជាប្រាក់បង់ថ្លៃឈាម»។
មានស្ដ្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបជំនូននោះដែរ។
អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។