ម៉ាកុស 12:39 - អាល់គីតាប ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។ ព្រះគម្ពីរខ្មែរសាកល ព្រមទាំងចូលចិត្តកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិត្តិយសនៅក្នុងពិធីជប់លៀង។ Khmer Christian Bible ហើយចូលចិត្ដអង្គុយមុខគេក្នុងសាលាប្រជុំ ព្រមទាំងនៅកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអង្គុយទីមុខគេនៅក្នុងសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង |
ពួកគេចូលចិត្ដកន្លែងកិត្ដិយសក្នុងពិធីជប់លៀង ហើយរើសកន្លែងអង្គុយនៅមុខគេក្នុងសាលាប្រជុំ។
អ៊ីសាបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែនអ្នកទាំងនោះចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងហើយចូលចិត្ដឲ្យគេគោរពនៅតាមផ្សារ
គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ដ្រីមេម៉ាយ ដោយធ្វើឫកជាទូរអាយ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។