ចូរប្រយ័ត្ន កុំទុកចិត្ដមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
ម៉ាកុស 12:38 - អាល់គីតាប អ៊ីសាបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែនអ្នកទាំងនោះចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងហើយចូលចិត្ដឲ្យគេគោរពនៅតាមផ្សារ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គថា៖“ចូរប្រុងប្រយ័ត្ននឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ Khmer Christian Bible ហើយក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកគ្រូវិន័យ ដែលចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងឲ្យគេគោរពនៅតាមទីប្រជុំជន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ |
ចូរប្រយ័ត្ន កុំទុកចិត្ដមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
«កាលណាអ្នករាល់គ្នាទូរអា កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្ដឈរទូរអា នៅក្នុងសាលាប្រជុំ និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្សម្នាឃើញនោះឡើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកទាំងនោះបាន ទទួលរង្វាន់របស់គេហើយ។
ព្រមទាំងរើសកន្លែងអង្គុយមុខគេក្នុងសាលាប្រជុំ និងចូលចិត្ដកន្លែងកិត្ដិយសនៅពេលជប់លៀង។
ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្ដអង្គុយនៅកន្លែងកិត្ដិយសក្នុងសាលាប្រជុំ ហើយចូលចិត្ដឲ្យគេអោនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។
ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លី មកជូនក្រុមជំអះ តែឌីអូត្រែបដែលចូលចិត្ដធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។