ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
ម៉ាកុស 12:19 - អាល់គីតាប «តួន! ម៉ូសាបានចែងហ៊ូកុំទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។ ព្រះគម្ពីរខ្មែរសាកល “លោកគ្រូ ម៉ូសេបានសរសេរទុកឲ្យយើងថាប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនបានបន្សល់កូន ប្អូនប្រុសរបស់គាត់ត្រូវតែយកប្រពន្ធរបស់បង ហើយបង្កើតពូជសម្រាប់បងប្រុសរបស់ខ្លួន។ Khmer Christian Bible «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនទាន់មានកូន ប្អូនប្រុសអ្នកស្លាប់នោះត្រូវយកប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា "បើបងប្រុសរបស់អ្នកណាស្លាប់ចោលប្រពន្ធ តែឥតមានកូន ប្អូនប្រុសនោះត្រូវរៀបការនឹងបងថ្លៃ ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន "។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» |
ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។
លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងនោះបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់គ្នាដូច្នេះ?»។
លោកបូអូសក៏និយាយថា៖ «បើបងទិញដីស្រែរបស់បងស្រីណាអូមី បងក៏ត្រូវយកនាងរស់ជាសាសន៍ម៉ូអាប់ធ្វើជាភរិយាដែរ ដើម្បីឲ្យដីនៅតែជាកម្មសិទ្ធិរបស់បងប្អូនយើងដែលស្លាប់ទៅហើយនោះដដែល»។