អ៊ីសាមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយដេញអ្នកលក់ដូរចេញ។ អ៊ីសាផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
ម៉ាកុស 11:16 - អាល់គីតាប អ៊ីសាមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាម៉ាស្ជិទឡើយ។ ព្រះគម្ពីរខ្មែរសាកល ហើយព្រះអង្គមិនព្រមឲ្យអ្នកណាយករបស់របរឆ្លងកាត់ព្រះវិហារឡើយ។ Khmer Christian Bible ហើយព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាម្នាក់សែងទំនិញឆ្លងកាត់ព្រះវិហារទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គមិនឲ្យអ្នកណាម្នាក់លីសែងអ្វីឆ្លងកាត់ព្រះវិហារឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនព្រមឲ្យអ្នកណាលីសែងអ្វីដើរកាត់ព្រះវិហារឡើយ |
អ៊ីសាមកដល់ក្រុងយេរូសាឡឹមជាមួយពួកសិស្ស អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយដេញអ្នកលក់ដូរចេញ។ អ៊ីសាផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។
អ៊ីសាមានប្រសាសន៍ប្រៀនប្រដៅគេថា៖ «ក្នុងគីតាបមានចែងថា ដំណាក់របស់យើងត្រូវធ្វើជាដំណាក់ សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយទូរអា តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។