នៅយប់នោះអុលឡោះតាអាឡា បានសំដែងឲ្យស្តេចស៊ូឡៃម៉ានឃើញហើយមានបន្ទូលថា៖ «បើអ្នកចង់បានអ្វីចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។
ម៉ាកុស 10:51 - អាល់គីតាប អ៊ីសាសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ជម្រាបអ៊ីសាថា៖ «តួន! សូមប្រោសភ្នែកខ្ញុំឲ្យបានភ្លឺផង»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់សួរគាត់ថា៖“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក?”។ បុរសខ្វាក់ភ្នែកនោះទូលថា៖ “រ៉ាបូនី! សូមឲ្យខ្ញុំមើលឃើញវិញផង”។ Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលតបទៅគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលទៅព្រះអង្គថា៖ «លោកគ្រូអើយ! សូមធ្វើឲ្យភ្នែកខ្ញុំមើលឃើញផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» បុរសខ្វាក់នោះទូលព្រះអង្គថា៖ «លោកគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺផង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមប្រោសភ្នែកទូលបង្គំឲ្យភ្លឺផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរគាត់ថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អ្នកនោះទូលឆ្លើយថា លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង |
នៅយប់នោះអុលឡោះតាអាឡា បានសំដែងឲ្យស្តេចស៊ូឡៃម៉ានឃើញហើយមានបន្ទូលថា៖ «បើអ្នកចង់បានអ្វីចូរសុំមកចុះ យើងនឹងប្រគល់ឲ្យ»។
រីឯអ្នករាល់គ្នាវិញ កុំបង្គាប់គេឲ្យហៅខ្លួនថា “តួន”សោះឡើយ ដ្បិតអ្នករាល់គ្នាមាន “តួន”តែមួយគត់ ហើយអ្នករាល់គ្នាសុទ្ធតែជាបងប្អូននឹងគ្នា។
កុំធ្វើដូចគេឡើយ ដ្បិតអុលឡោះជាបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាសូមទ្រង់ទៅទៀត។
«ចូរសុំ នោះអុលឡោះនឹងប្រទានឲ្យអ្នករាល់គ្នា ចូរស្វែងរក នោះអ្នករាល់គ្នានឹងបានឃើញ ចូរគោះទ្វារ នោះទ្រង់នឹងបើកឲ្យអ្នករាល់គ្នាជាពុំខាន
អ៊ីសាបានហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកអ៊ីសា ហើយឆ្លើយអ៊ីសាជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា“តួន!”។
លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។