ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
ម៉ាកុស 10:16 - អាល់គីតាប បន្ទាប់មក អ៊ីសាអោបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ដៃពីលើ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ព្រះអង្គក៏លើកពួកវាព ហើយប្រទានពរដោយដាក់ព្រះហស្តលើពួកវា។ Khmer Christian Bible ព្រះអង្គបានលើកក្មេងៗ ទាំងឲ្យពរដោយដាក់ដៃលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គលើកក្មេងទាំងនោះឡើង ដាក់ព្រះហស្តលើ ហើយប្រទានពរពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ព្រះហស្ដពីលើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។ |
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
នៅពេលកំពុងបរិភោគ អ៊ីសាយកនំបុ័ងមកកាន់ អ៊ីសាសរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យគេ ទាំងមានប្រសាសន៍ថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។
បន្ទាប់មក អ៊ីសាយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ អ៊ីសាអោបក្មេងនោះ រួចមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖
គឺអុលឡោះតាអាឡាប្រទានពរដល់អ្នក នៅតាមទីក្រុង ទ្រង់ប្រទានពរដល់អ្នកនៅតាមស្រែចម្ការ។