សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាមានបន្ទូលតាមរយៈខ្ញុំមែន។
ម៉ាកុស 1:37 - អាល់គីតាប លុះបានជួបហើយគេជម្រាបថា៖ «គេខំស្វែងរកតួនគ្រប់ៗគ្នា»។ ព្រះគម្ពីរខ្មែរសាកល លុះរកឃើញហើយ ក៏ទូលថា៖ “មនុស្សទាំងអស់កំពុងរកលោក!”។ Khmer Christian Bible លុះបានឃើញព្រះអង្គហើយ ពួកគេទូលថា៖ «មនុស្សគ្រប់គ្នាកំពុងរកលោក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះបានឃើញព្រះអង្គហើយ គេក៏ទូលព្រះអង្គថា៖ «មនុស្សគ្រប់គ្នាកំពុងស្វែងរកព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រាបានឃើញទ្រង់ហើយ នោះក៏ទូលថា មនុស្សទាំងអស់កំពុងតែរកទ្រង់ |
សម្ពន្ធមេត្រីបានផ្ដាច់នៅថ្ងៃនោះ ហើយពួកឈ្មួញចៀមដែលតាមសង្កេតមើលខ្ញុំ នឹងទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាមានបន្ទូលតាមរយៈខ្ញុំមែន។
អ៊ីសាបានប្រាប់ទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អនៅទីនោះដែរ ដ្បិតខ្ញុំចេញមកដើម្បីបំពេញការនេះឯង»។
អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកយ៉ះយ៉ា។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយយ៉ះយ៉ាក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញម៉ាស្ជិទ និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។
ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។
គេនាំគ្នាទៅជួបយ៉ះយ៉ាជម្រាបថា៖ «តួន! បុរសដែលនៅជាមួយតួន ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលតួនផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។