អ៊ីសាជាអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្ដិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
ភីលេម៉ូន 1:8 - អាល់គីតាប ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមអាល់ម៉ាហ្សៀស ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ទោះបីជាខ្ញុំមានភាពក្លាហានយ៉ាងខ្លាំងក្នុងព្រះគ្រីស្ទ គឺអាចបញ្ជាអ្នកនូវអ្វីដែលគប្បីក៏ដោយ Khmer Christian Bible ដូច្នេះ ទោះបីខ្ញុំជឿជាក់យ៉ាងខ្លាំងនៅក្នុងព្រះគ្រិស្ដថាអាចបង្គាប់អ្នកឲ្យធ្វើអ្វីដែលត្រូវធ្វើក៏ដោយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅក្នុងព្រះគ្រីស្ទ ទោះជាខ្ញុំមានសិទ្ធិនឹងបង្គាប់អ្នកឲ្យធ្វើអ្វីដែលអ្នកត្រូវធ្វើក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ត ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ នឹងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ |
អ៊ីសាជាអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្ដិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។
ខ្ញុំសូមជម្រាបថា គួរឲ្យខ្មាសណាស់! យើងហាក់បីដូចជាទន់ខ្សោយពេក។ ក៏ប៉ុន្ដែ បើគេហ៊ានអះអាងត្រង់ចំណុចណាមួយ (ខ្ញុំនិយាយដូចជាមនុស្សលេលាមែន) ខ្ញុំក៏ហ៊ានត្រង់ចំណុចនោះដូចគេដែរ។
ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរគុណអុលឡោះ។
គឺក្រោយពេលយើងបានរងទុក្ខលំបាក និងត្រូវគេជេរប្រមាថនៅក្រុងភីលីពនោះមក ដូចបងប្អូនជ្រាបស្រាប់ អុលឡោះបានប្រទានឲ្យយើងមានចិត្ដអង់អាចប្រកាសដំណឹងល្អរបស់ទ្រង់ដល់បងប្អូន ទោះបីត្រូវតយុទ្ធពុះពារខ្លាំងយ៉ាងណាក៏ដោយ។
យើងពុំបានស្វែងរកកិត្ដិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។