លោកអប៊ីម៉ាឡេក ទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
ពួកចៅហ្វាយ 9:42 - អាល់គីតាប លុះស្អែកឡើង លោកអប៊ីម៉ាឡេក បានទទួលដំណឹងថា អ្នកក្រុងស៊ីគែមរៀបចំខ្លួនចេញទៅវាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះស្អែកឡើង ប្រជាជនក៏ចេញទៅត្រៀមនៅទីវាល ហើយមានគេទៅជម្រាបអ័ប៊ីម៉្មាឡិច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង លោកអប៊ីម៉ាឡេក បានទទួលដំណឹងថា អ្នកក្រុងស៊ីគែមរៀបចំខ្លួនចេញទៅវាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ថ្ងៃស្អែកឡើង បណ្តាជនក៏ចេញទៅត្រៀមនៅឯវាល ហើយមានគេទៅជំរាបដល់អ័ប៊ីម៉្មាឡិច |
លោកអប៊ីម៉ាឡេក ទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។
គាត់ក៏ប្រមូលទាហានរបស់គាត់មកចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែម ចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។