ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:15 - អាល់គីតាប

បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល​ងាយ​ថា “តើ​អ្នក​ចាប់​បាន​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​ហើយ​ឬ​បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​អ្នក​ដែល​អស់​កម្លាំង​បរិភោគ?”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ក៏​មក​ឯ​ពួក​អ្នកក្រុង​ស៊ូកូថ​ប្រាប់​ថា៖ «មើល៍ នេះ​នែ៎​សេបាស និង​សាល‌មូណា ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​មើល​ងាយ​ខ្ញុំ​ថា "តើ​សេបាស និង​សាល‌មូណា បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ?"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល‌ងាយ​ថា “តើ​លោក​ចាប់​បាន​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​មក​ឯ​ពួក​អ្នក​នៅ​សិកូត​ប្រាប់​ថា មើល នេះ​ហើយ​ជា​សេបាស នឹង​សាល‌មូន៉ា ដែល​ឯង​រាល់​គ្នា​បាន​មើល‌ងាយ​ដល់​អញ​ថា តើ​សេបាស នឹង​សាល‌មូន៉ា បាន​លុះ​ក្នុង​កណ្តាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ដល់​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​សិកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​សិកូត ដែល​មាន​ចំនួន​ចិត​សិប​ប្រាំ​ពីរ​នាក់។


គាត់​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង​យក្ស និង​បន្លា​ស្អិត​មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។


តើ​គួរ​ឲ្យ​អញ​យក​នំបុ័ង យក​ទឹក និង​សាច់​ដែល​អញ​បាន​បំរុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។