រីឯយ៉ាកកូប គាត់ចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ គាត់បានសង់ផ្ទះមួយសម្រាប់គាត់ និងសង់រោងសម្រាប់ហ្វូងសត្វរបស់គាត់ដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
ពួកចៅហ្វាយ 8:14 - អាល់គីតាប ពេលនោះលោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកចាប់ក្មេងជំទង់ម្នាក់ពីក្រុងស៊ូកូថមកសួរចម្លើយ ហើយក្មេងនោះក៏សរសេរឈ្មោះពួកមេដឹកនាំ និងពួកចាស់ទុំនៅក្រុងស៊ូកូថ បានចំនួនចិតសិបប្រាំពីរនាក់ ជូនដល់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកចាប់ក្មេងជំទង់ម្នាក់ក្នុងពួកមនុស្សនៅសិកូតមកសួរ ហើយក្មេងនោះក៏កត់ឈ្មោះពួកអ្នកជាកំពូល នឹងពួកចាស់ទុំនៃក្រុងសិកូតបានចំនួន៧៧នាក់ជូនដល់លោក |
រីឯយ៉ាកកូប គាត់ចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ គាត់បានសង់ផ្ទះមួយសម្រាប់គាត់ និងសង់រោងសម្រាប់ហ្វូងសត្វរបស់គាត់ដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។
បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើអ្នកចាប់បានស្តេចសេបាស និងស្តេចសាល់មូណាហើយឬបានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់អ្នកដែលអស់កម្លាំងបរិភោគ?”»។