នៅពេលថ្ងៃលិច គេឮសំរែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។
ពួកចៅហ្វាយ 21:24 - អាល់គីតាប ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រអែលឯទៀតៗក៏ចាកចេញពីជំរំវិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះ ត្រឡប់ទៅកាន់កុលសម្ព័ន្ធ និងគ្រួសាររបស់គេ គឺវិលទៅស្រុកដែលជាមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ចាកចេញពីជំរំ វិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និងទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ នឹងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។ |
នៅពេលថ្ងៃលិច គេឮសំរែកពេញក្នុងសមរភូមិថា៖ «ចូរនាំគ្នាវិលត្រឡប់ទៅទីក្រុង និងទីលំនៅរៀងៗខ្លួនវិញ!»។
ពួកពុនយ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូ គ្រប់ចំនួន ហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។
នៅគ្រានោះ ស្រុកអ៊ីស្រអែលគ្មានស្តេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។