Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នៅ​គ្រា​នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ឯ​ពូជ​អំបូរ នឹង​គ្រួសារ​របស់​គេ​រៀង​ខ្លួន គឺ​វិល​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​គ្រប់​គ្នា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នៅ​គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​កាន់​កុល‌សម្ព័ន្ធ និង​គ្រួសារ​របស់​គេ គឺ​វិល​ទៅ​ស្រុក​ដែល​ជា​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ វិល​ត្រឡប់​ទៅ​រក​កុល‌សម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ក៏​ចាក​ចេញ​ពី​ជំរំ​វិល​ត្រឡប់​ទៅ​រក​កុល‌សម្ព័ន្ធ ក្រុម​គ្រួសារ និង​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:24
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង នឹង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។


ពួក​កូន​ចៅ​បេន‌យ៉ាមីន​ក៏​ធ្វើ​ដូច្នោះ គេ​ចាប់​យក​ជា​ប្រពន្ធ​១​ម្នាក់​គ្រប់​គ្នា​តាម​ចំនួន​គេ ពី​ពួក​ក្រមុំ​ដែល​កំពុង​លេង រួច​នាំ​ជំរត់​យក​ទៅ​ឯ​ស្រុក​ជា​មរដក​របស់​គេ​ទៅ ក៏​សង់​ទី​ក្រុង​ឡើង​វិញ ហើយ​តាំង​ទី​លំនៅ​ផង


នៅ​គ្រា​នោះ​ឯង គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល​ទេ គឺ​មនុស្ស​ទាំង‌ឡាយ​តែង​ប្រព្រឹត្ត​ការ​អ្វី តាម​ដែល​គេ​យល់​ឃើញ​ថា​ត្រឹម‌ត្រូវ​គ្រប់​គ្នា។:៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម