គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតំរេកទៀតឬ? រីឯប្ដីរបស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។
ពួកចៅហ្វាយ 19:26 - អាល់គីតាប ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រលឹមស្រាងៗ ស្ត្រីនោះបានមកដួលនៅមាត់ទ្វារផ្ទះរបស់លោកតាដែលប្តីរបស់នាងស្នាក់នៅ ហើយដេកដួលនៅទីនោះរហូតដល់ភ្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះកាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។ |
គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតំរេកទៀតឬ? រីឯប្ដីរបស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។
ដូចជាសាទីសារ៉ា ដែលបានស្ដាប់បង្គាប់អ៊ីព្រហ៊ីម ទាំងហៅគាត់ថា «លោកម្ចាស់»ផង។ ប្រសិនបើបងប្អូនប្រព្រឹត្ដអំពើល្អ ហើយមិនភ័យខ្លាចអ្វីទេនោះ បងប្អូននេះហើយជាពូជពង្សរបស់គាត់។
ប៉ុន្តែ ជនពាលទាំងនោះពុំបានស្តាប់ពាក្យអង្វររបស់លោកតាទេ។ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់ខ្លួនចេញមកក្រៅ ប្រគល់ទៅឲ្យពួកវា។ ពួកវានាំគ្នារំលោភលើនាង ហើយធ្វើបាបនាងពេញមួយយប់ រហូតទាល់តែជិតភ្លឺ ទើបលែងនាងមកវិញ។
លុះព្រឹកឡើង ប្ដីរបស់នាងបើកទ្វារផ្ទះហើយចេញទៅក្រៅ ដើម្បីបន្តដំណើរទៅមុខទៀត។ គាត់ក៏ឃើញប្រពន្ធចុងរបស់គាត់ ដួលដេកនៅមាត់ច្រកចូលផ្ទះ ដោយដៃនាងទាំងពីរតោងមាត់របងផង។
ប្ដីរបស់នាងបានធ្វើដំណើរទៅតាម ក្នុងគោលបំណងលួងលោមនាងឲ្យត្រឡប់មកវិញ។ គាត់បាននាំក្មេងបម្រើ និងសត្វលាពីរទៅជាមួយផង។ ស្ត្រីនោះអញ្ជើញប្ដីចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកឃើញប្ដីរបស់នាង គាត់ក៏ទទួលដោយអំណរ។