Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 19:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ​កាល​ថ្ងៃ​ទើប​នឹង​ភ្លឺ​ស្រាង​ឡើង នាង​ក៏​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​តា​នោះ គឺ​ជា​ផ្ទះ​ដែល​ប្ដី​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 កាល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​បាន​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​លោក​តា​ដែល​ប្តី​របស់​នាង​ស្នាក់​នៅ ហើយ​ដេក​ដួល​នៅ​ទី​នោះ​រហូត​ដល់​ភ្លឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 19:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​នឹក​អស់​សំណើច​ក្នុង​ខ្លួន​ថា អញ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​ដំរេក​ទៀត​ដែរ​ឬ​អី ណា​មួយ​លោក​ម្ចាស់​ប្ដី​អញ​ក៏​ចាស់​ណាស់​ដែរ


ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិត‌ភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ


ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ បាន​ជា​ប្ដី​របស់​នាង​នោះ គាត់​នាំ​នាង​ចេញ​ទៅ​ប្រគល់​ឲ្យ​គេ​ទៅ រួច​គេ​ក៏​ស្គាល់​នាង​គ្រប់​គ្នា ហើយ​ធ្វើ​បាប​នាង​ទាល់​តែ​ភ្លឺ ទើប​លែង​ឲ្យ​មក​វិញ


លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ហើយ ប្ដី​នាង​ក៏​ក្រោក​បើក​ទ្វារ​ចេញ​ទៅ ដើម្បី​នឹង​ធ្វើ​ដំណើរ​ត​ទៅ នោះ​ឃើញ​ប្រពន្ធ​ចុង​បាន​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ ដាក់​ដៃ​នៅ​លើ​ក្រប​ទ្វារ​ហើយ


នោះ​ប្ដី​នាង​រៀបចំ​ចេញ​ទៅ​តាម និយាយ​លួង‌លោម ដើម្បី​នឹង​នាំ​នាង​មក​វិញ បាន​នាំ​ទាំង​បំរើ​ម្នាក់ នឹង​លា​២​ទៅ​ជា​មួយ​ផង ដល់​ហើយ​នាង​ក៏​នាំ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​ឪពុក កាល​ឪពុក​បាន​ឃើញ នោះ​ក៏​ទទួល​ដោយ​អំណរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម