ពួកចៅហ្វាយ 19:21 - អាល់គីតាប លោកតានាំពួកគេចូលទៅក្នុងផ្ទះ ហើយដាក់ស្មៅឲ្យសត្វលាស៊ីទៀតផង។ អ្នកដំណើរនាំគ្នាលាងជើង រួចក៏បរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេនាំគ្នាលាងជើង ហើយក៏បរិភោគ និងផឹកជាមួយគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកតានាំពួកគេចូលទៅក្នុងផ្ទះ ហើយដាក់ស្មៅឲ្យសត្វលាស៊ីទៀតផង។ អ្នកដំណើរនាំគ្នាលាងជើង រួចក៏បរិភោគអាហារ និងផឹកស្រាជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះអ្នកនោះក៏នាំគាត់ចូលទៅក្នុងផ្ទះ ដាក់ស្មៅឲ្យលាស៊ី រួចគេក៏លាងជើង ហើយបរិភោគជាមួយគ្នាទៅ។ |
បុរសនោះបាននាំពួកគេចូលទៅក្នុងផ្ទះរបស់យូសុះ គាត់យកទឹកឲ្យពួកគេលាងជើង ហើយយកស្មៅមកឲ្យលាស៊ីផងដែរ។
បន្ទាប់មក ទតមានប្រសាសន៍ថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយទតក៏ឲ្យគេយកអំណោយទៅជូនគាត់តាមក្រោយ។
បន្ទាប់មក អ៊ីសាបែរទៅរកស្ដ្រីនោះ រួចនិយាយទៅលោកស៊ីម៉ូនថា៖ «សូមមើលស្ដ្រីនេះចុះ! ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកពុំបានយកទឹកមកលាងជើងខ្ញុំទេ រីឯនាង នាងបានសំរក់ទឹកភ្នែកជោកជើងខ្ញុំ ព្រមទាំងយកសក់នាងមកជូតទៀតផង។
គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏បរិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។
នាងអប៊ីកែលក្រោកឡើង ហើយក្រាបចុះអោនមុខដល់ដីទាំងឆ្លើយថា៖ «នាងខ្ញុំនេះជាទាសី ដើម្បីលាងជើងជូនពួកអ្នកបម្រើរបស់លោកម្ចាស់»។