ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 18:25 - អាល់គីតាប

កូន​ចៅ​ដាន់​នាំ​គ្នា​តប​ទៅ​គាត់​វិញ​ថា៖ «កុំ​មក​តវ៉ា​ជា​មួយ​យើង ក្រែង​លោ​មាន​គ្នា​យើង​ខ្លះ​ក្តៅ​ក្រហាយ ហើយ​វាយ​ប្រហារ​អ្នក ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​វិនាស»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​កូន​ចៅ​ដាន់​តប​ទៅ​គាត់​ថា៖ «កុំ​ឲ្យ​មាន​ឮ​សំឡេង​រប​ស់​អ្នក​ក្នុង​ចំណោម​ពួក​យើង​ឡើយ ក្រែង​លោ​មាន​អ្នក​មួម៉ៅ​ស្ទុះ​ទៅ​សង្រ្គុបលើ​អ្នក រួច​ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​បាត់​បង់​ជីវិត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​ដាន់​នាំ​គ្នា​តប​ទៅ​គាត់​វិញ​ថា៖ «កុំ​មក​តវ៉ា​ជា​មួយ​យើង ក្រែង​លោ​មាន​គ្នា​យើង​ខ្លះ​ក្ដៅ​ក្រហាយ ហើយ​វាយ​ប្រហារ​អ្នក ធ្វើ​ឲ្យ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ត្រូវ​វិនាស»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​កូន​ចៅ​ដាន់​ឆ្លើយ​តប​ថា កុំ​ឲ្យ​មាន​ឮ​សំឡេង​ឯង​មក​ក្នុង​ពួក​យើង​ឡើយ ក្រែង​លោ​មាន​ពួក​អ្នក​មួម៉ៅ ស្ទុះ​ទៅ​លើ​ឯង​រាល់​គ្នា បំផ្លាញ​ជីវិត​ឯង​ទៅ ព្រម​ទាំង​ជីវិត​នៃ​ពួក​គ្រួ​ឯង​ផង

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 18:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ជ្រាប​ច្បាស់​ហើយ​ថា ឪពុក​របស់​ស្តេច និង​បរិវារ​សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្តៅ​ក្រហាយ ដូច​មេ​ខ្លា​ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត ឪពុក​របស់​ស្តេច​ជា​អ្នក​ចំបាំង ពេល​យប់ គាត់​មិន​សម្រាន្ត​ជា​មួយ​ពល​ទាហាន​ទេ។


«ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជានិច្ច! ទ្រង់​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។ ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​បាន​ធ្វើ ឲ្យ​ចិត្ត​ខ្ញុំ​ពោរ‌ពេញ​ដោយ​ភាព​ជូរ​ចត់។


សូម​ឲ្យ​ភាព​ងងឹត និង​ភាព​អន្ធការ គ្រប​បាំង​ថ្ងៃ​នោះ ហើយ​សូម​ឲ្យ​មាន​ភាព​អាប់‌អួរ​គ្រប​បាំង​ព្រះ‌អាទិត្យ!


លោក​មីកា​ឆ្លើយ​ទៅ​ពួក​គេ​ថា៖ «អ្នក​រាល់​គ្នា​លួច​យក​ព្រះ​ទាំង‌ឡាយ​ដែល​ខ្ញុំ​បាន​ធ្វើ ថែម​ទាំង​នាំ​បូជា‌ចារ្យ​របស់​ខ្ញុំ​មក​ផង គឺ​គ្មាន​ទុក​អ្វី​ឲ្យ​នៅ​សល់​សោះ ហើយ​អ្នក​រាល់​គ្នា​ហ៊ាន​សួរ​ខ្ញុំ​ថា មាន​ការ​អ្វី​ទៀត​ឬ?»។


បន្ទាប់​មក ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដោយ​លោក​មីកា​ឃើញ​ថា​ពួក​គេ​ខ្លាំង​ពូកែ​ជាង នោះ​គាត់​ក៏​បក​ក្រោយ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។


ពេល​នោះ ទត​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ទត ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។