ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
ពួកចៅហ្វាយ 18:18 - អាល់គីតាប ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកាយករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកទាំងប្រាំចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ និងអេផូឌ ព្រមទាំងថេរ៉ាភីម និងរូបសិតដូច្នេះ សង្ឃនោះក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងធ្វើអ្វីហ្នឹង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយឃើញអ្នកទាំងប្រាំចូលទៅក្នុងផ្ទះលោកមីកា យករូបព្រះ រូបបដិមា រូបចម្លាក់ផ្សេងៗ និងរូបសំណាកធ្វើពីប្រាក់ដូច្នេះ បូជាចារ្យក៏សួរទៅពួកគេថា៖ «តើអ្នករាល់គ្នាធ្វើអ្វីហ្នឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ្នកទាំង៥បានចូលទៅក្នុងផ្ទះមីកា យករូបឆ្លាក់ នឹងអេផូឌ ព្រមទាំងរូបព្រះ នឹងរូបសិតដូច្នោះ នោះគាត់សួរថា អ្នករាល់គ្នាធ្វើអ្វីដូច្នេះ |
ព្រះទាំងនោះបរាជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។
ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញសួររូបចម្លាក់ និងពិនិត្យមើលថ្លើមដើម្បីផ្សង។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះក្លែងក្លាយ មិនត្រូវធ្វើរូបបដិមាករ ឬស្តូប ហើយក៏មិនត្រូវបញ្ឈរថ្មរចនានៅក្នុងស្រុករបស់អ្នករាល់គ្នាសម្រាប់ថ្វាយបង្គំឡើយ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។
បុរសទាំងប្រាំនាក់ដែលបានមកស៊ើបការណ៍នាំគ្នាចូលទៅក្នុងផ្ទះយករូបសំណាក រូបបដិមា និងរូបព្រះផ្សេងៗ ព្រមទាំងរូបចម្លាក់ធ្វើពីប្រាក់ទៀតផង។ ពេលនោះ បូជាចារ្យឈរនៅមាត់ច្រកជាមួយទាហានទាំងប្រាំមួយរយនាក់។
ពួកគេឆ្លើយទៅគាត់វិញថា៖ «នៅឲ្យស្ងៀមកុំមាត់ ក អី! ចូរទៅជាមួយយើង ធ្វើជាបូជាចារ្យគ្រប់គ្រងលើពួកយើង! ចូរគិតមើល៍ តើលោកគួរធ្វើជាបូជាចារ្យសម្រាប់គ្រួសាររបស់មនុស្សតែម្នាក់ ឬក៏ធ្វើជាបូជាចារ្យសម្រាប់ពូជអំបូរមួយក្នុងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល?»។