បុរសនោះបានធ្វើដំណើរទៅស្រុកហេត ហើយសង់ក្រុងមួយ ដែលគាត់ដាក់ឈ្មោះថា «លូស» ជាឈ្មោះដែលគេហៅរហូតដល់សព្វថ្ងៃ។
បុរសនោះក៏ទៅសង់ទីក្រុងមួយនៅស្រុកសាសន៍ហេត រួចដាក់ឈ្មោះក្រុងនោះថា «លូស»។ ឈ្មោះនោះក៏នៅរហូតដល់សព្វថ្ងៃ។
អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។
ពីមុននោះ អុលឡោះតាអាឡាបានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចំបាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្តេចស្រុកអ៊ីស្រអែលទៅពឹងទ័ពរបស់ស្តេចជនជាតិហេត និងទ័ពរបស់ស្តេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
ពួកគេនាំរទេះមកពីស្រុកអេស៊ីប រទេះមួយមានតម្លៃជាប្រាក់សុទ្ធ ប្រាំមួយរយស្លឹង និងសេះមួយតម្លៃមួយរយហាសិបស្លឹង។ ពួកឈ្មួញក៏បាននាំសេះ និងរទេះទៅលក់ជូនស្តេចទាំងប៉ុន្មាននៃជនជាតិហេត និងស្តេចនៃជនជាតិស៊ីរីដែរ។
បុរសនោះក៏បង្ហាញផ្លូវចូលទៅទីក្រុង។ ពួកគេប្រហារជីវិតអ្នកក្រុងនោះ ដោយមុខដាវ តែគេទុកឲ្យបុរសនោះ និងគ្រួសារគាត់ទាំងមូលចាកចេញទៅ។
រីឯកុលសម្ព័ន្ធម៉ាណាសេវិញ គេមិនបានបណ្តេញពួកអ្នកស្រុកដែលរស់នៅក្រុងបេតសៀន ក្រុងតាណាក់ ក្រុងដោរ ក្រុងយីបឡាម និងក្រុងមេគីដោ ព្រមទាំងតំបន់នានាជុំវិញក្រុងទាំងនោះទេ ដូច្នេះជនជាតិកាណានក៏រស់នៅក្នុងស្រុកនោះតទៅទៀត។