Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 1:17 - អាល់គីតាប

17 ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ជូន​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្តេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គេ​បាន​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក មួយ​តម្លៃ​ជា​ប្រាក់​ប្រាំមួយ​រយ​សេកែល ហើយ​សេះ​មួយ​តម្លៃ​ជា​ប្រាក់​មួយ​រយ​ហាសិប គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត និង​ស្តេច​ស្រុក​ស៊ីរី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពួក​គេ​នាំ​រទេះ​មក​ពី​ស្រុក​អេស៊ីប រទេះ​មួយ​មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ថ្វាយ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្ដេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គេ​ក៏​នាំ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​មក ១​ដំឡៃ​ជា​ប្រាក់​៦០០​រៀល ហើយ​សេះ​១​ដំឡៃ​ជា​ប្រាក់​១៥០​រៀល គេ​ក៏​ដឹក​រទេះ​មក​យ៉ាង​នោះ ឲ្យ​ដល់​អស់​ទាំង​ស្តេច​នៃ​សាសន៍​ហេត នឹង​ស្តេច​ស្រុក​ស៊ីរី​ដែរ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 1:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រទេះ​មួយ​មក​ពី​ស្រុក​អេស៊ីប មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង និង​សេះ​មួយ​តម្លៃ​មួយ​រយ​ហា‌សិប​ស្លឹង។ ពួក​ឈ្មួញ​ក៏​បាន​នាំ​សេះ និង​រទេះ​ទៅ​លក់​ជូន​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ជន‌ជាតិ​ហេត និង​ស្តេច​នៃ​ជន‌ជាតិ​ស៊ីរី​ដែរ។


ប៉ុន្តែ គាត់​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​ប្រព្រឹត្ត​ដោយ​គោរព​រូប​គោ​មាស​នៅ​បេត‌អែល និង​ក្រុង​ដាន់​ឡើយ។


ពួក​ឈ្មួញ​នាំ​គ្នា​ទៅ​ទិញ​សេះ​ពី​ស្រុក​អេស៊ីប និង​គីលី‌គា មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្តេច​ស៊ូឡៃ‌ម៉ាន​បញ្ជា​ឲ្យ​គេ​សង់​ដំណាក់​មួយ ជូន​នាមអុលឡោះ‌តាអាឡា និង​ដំណាក់​មួយ​សម្រាប់​ស្តេច​ផ្ទាល់។


គេ​តែងតែ​នាំ​សេះ​ពី​ស្រុក​អេស៊ីប និង​ស្រុក​ដទៃ​ទៀត មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន។


អូន​សម្លាញ់​អើយ អូន​មាន​រូប​ឆោម​ល្អ ដូច​សេះ​ដែល​ទឹម​រទេះ​របស់ ស្តេច​ហ្វៀរ៉‌អ៊ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម