កូនចៅរបស់លោកអេសាភមាន លោកសាគើរយូសុះ លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងបន្ទូលនៃអុលឡោះតាមបញ្ជារបស់ស្តេច។
នេហេមា 7:44 - អាល់គីតាប ក្រុមចំរៀង ជាកូនចៅរបស់លោកអេសាភមាន ១៤៨នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកចម្រៀងគឺ កូនចៅអសាភមាន ១៤៨ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមចម្រៀង ជាកូនចៅរបស់លោកអេសាភមាន ១៤៨នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកចំរៀង ក្នុងពួកកូនចៅអេសាភ មាន១៤៨នាក់ |
កូនចៅរបស់លោកអេសាភមាន លោកសាគើរយូសុះ លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងបន្ទូលនៃអុលឡោះតាមបញ្ជារបស់ស្តេច។
ក្រុមលេវីជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវាមាន ៧៤នាក់។
ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨នាក់។